អភិបាលខេត្តតាកែវ ចុះពិនិត្យ នឹងសួរសុខទុក្ខពលករជាង១០០នាក់ ដែលទើបតែវិលត្រឡប់មកពីប្រទេសថៃ

តាកែវ៖ លោក អ៊ូច ភា អភិបាល ខេត្ត នៃគណៈអភិបាល ខេត្តតាកែវ នៅព្រឹកថ្ងៃអង្គារ៍ ទី០៩ ខែមីនា ឆ្នាំ ២០២១ បានអញ្ជើញចុះពិនិត្យមណ្ឌលចត្តាឡីស័ក នៅក្នុងអាគារអន្តេវាសិកដ្ឋាននៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគតាកែវ ព្រមទាំងសួរសុខទុក្ខពលករជាង១០០នាក់ ដែលទេីបតែវិលត្រឡប់មកពីប្រទេសថៃ។

ក្នុងឱកាសចុះពិនិត្យនឹសាកសួរសុខទុក្ខពលករនេះដែរ លោក អ៊ូច ភា អ ភិបាលខេត្ត បានមានប្រសាសន៍ដោយធ្វើការណែនាំទៅដល់បងប្អូនពលករដែលទើបវិលត្រឡប់មកពីប្រទេសថៃ នឹងកំពុងតែធ្វើចត្តាឡីស័ក នាពេលនេះ សូមបងប្អូនប្រកាន់ភ្ជាប់នឹងចូលរួមអនុវត្តឱ្យបានត្រឹមត្រូវបំផុតតាមការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជាវិធានការណ៍សម្តេចតេជោ ហ៊ុន សែន ៣កុំនឹង៣ការពារ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ដែលកំពុងតែឆ្លងចូលសហគមន៍របស់យើង ។

ជាមួយគ្នានេះដែរ លោក អ៊ូច ភា ក៏បានណែនាំបន្ថែម ទៅដល់មន្រ្តីជំនាញពាក់ព័ន្ធត្រូវរួមសហការគ្នាឱ្យបានខ្ពស់ លើការងាររបស់ខ្លួននៅក្នុងមណ្ឌលចត្តាឡីស័កនេះ ពិសេសយកសំណាកអោយបានត្រឹមត្រូវ ហើយក្នុងនោះដែរបងប្អូនពលករដែលកំពុងធ្វើចត្តាឡីស័ក ក៏ត្រូវតែអនុវត្តនូវវិធានសុខាភិបាល ដោយមិនត្រូវដើរទៅណា មកណាពីមណ្ឌលចត្តាឡីស័កនេះជាដាច់ខាត ពោលរយៈពេល១៤ថ្ងៃ ត្រូវអនុវត្តអោបានល្អប្រសើរ ដើម្បីអោយសហគមន៍របស់យើង យកឈ្នះកូវីដ១៩ ៕ ដោយ៖ បងខន

អត្ថបទដែលជាប់ទាក់ទង
Open

Close