Lexus 570 ជល់ចាញ់ Lexus RX 300 ក្រឡាប់ផ្ងារជើង!

ភ្នំពេញ៖ យោងតាមការបញ្ជាក់ពី សមត្ថកិច្ចមូលដ្ឋាន អោយដឹងថា មានករណីរថយន្តសេរីទំនើបម៉ាក Lexus 570 បុកគ្នាជាមួយ Lexus RX 300ក្រឡាប់ផ្ងាជើង កាលពីវេលាម៉ោង១៤ និង៤៥នាទី រសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ នៅតំបន់បឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រភពពីពលរដ្ឋ ដែលបានឃើញហេតុការណ៍នោះ បញ្ជាក់ថា មុនពេលកើតហេតុ មានស្រ្តីម្នាក់ បើកបររថយន្ត Lexus 570 ពណ៌ខ្មៅ ផ្លាក លេខ ភ្នំពេញ 2BS-9899 ក្នុងទិសដៅបញ្ជ្រាសទិសដៅចរាចរណ៍ ក្នុងល្បឿនលឿន បានបុកគ្នាជាមួយរថយន្តមួយគ្រឿងម៉ាក Lexus RX 300 ពណ៌ខ្មៅ ផ្លាកលេខ ភ្នំពេញ 2O-4445 បណ្ដាលឲ្យរងការខូចខាតជាទម្ងន់ ហើយស្ត្រីអ្នកបើកបរ
រថយន្ត Lexus 570 បានលូនចេញពីក្នុងរថយន្តគេចខ្លួនបាត់តែម្តង។

ព័ត៌មានលម្អិត សារព័ត៌មានយើងនឹងផ្សាយជូនជ្រាប ជាបន្តបន្ទាប់ទៀត…!

អត្ថបទដែលជាប់ទាក់ទង
Open

Close