ហ្វេសប៊ុក ទ្រី ដាណា Dana Try ៖ នាងខ្ញុំធ្វើបុណ្យ មិនដែលរើសអើង ជាតិសាសន៍ ឬ អ្នកណា មកពីណានោះទេ!

ភ្នំពេញ៖ នាយប់ថ្ងៃទី៦ មករា ២០២២ នេះ ហ្វេសប៊ុក ទ្រី ដាណា Dana Try បានសរសេររៀបរាប់ នូវខ្លឹមសារទាំងស្រុងដូចខាងក្រោមថា៖
ខ្ញុំទើបទំនេរដៃ បានមើល និងយល់ពីរឿងនេះ! ខ្ញុំមិនធ្លាប់មើលងាយអ្នកណា ជាតិសាសន៍ណាទេ មានតែការគោរពស្រលាញ់ និងផ្ដល់ស្នាមញញឹមជូនពួកគាត់🙏🙏🙏 ប៉ុន្តែការនិយាយពេលខឹង តែងមានលើសលួស ឬកំហុសមួយពេល ដោយសារពេលនោះនាងខ្ញុំមិនបាននិយាយសំដៅលើពួកគាត់ទេ គឺសំដៅលើអតីតប្ដីនាងខ្ញុំប៉ុណ្ណោះ ដោយសារខឹងពេក នាងខ្ញុំសុំទោស ចំពោះការប្រើពាក្យព្នងចុងស្រុក🙏🙏🙏 តែការនិយាយនោះ មិនមានចេតនា ប្រមាថមើលងាយលើបងប្អូនជនជាតិពូនងទេ។ នាងខ្ញុំគោរពស្រលាញ់ ចូលចិត្តវប្បធម៍បងប្អូនជនជាតិដើមភាគតិច។ ខ្ញុំស្រលាញ់ទឹកដីមណ្ឌលគិរី ហើយថែមទាំងទិញដីសង់ផ្ទះនៅទីនោះឆាប់ៗផង (កំពុងសង់)❤️❤️❤️

បងប្អូន សាកចូលមើល ក្នុងផេកនាងខ្ញុំបន្តិចទៅមើល នាងខ្ញុំធ្វើបុណ្យ មិនដែលរើសអើងជាតិសាសន៍ ឬអ្នកណា មកពីណានោះទេ។ នាងខ្ញុំសូមសំណូមពរ កុំអោយមានការរើសអើសជាតិសាសន៍ ជាពិសេសគោរពស្រលាញ់ជនរួមជាតិ លើទឹកដីខ្មែរតែមួយ។

នាងខ្ញុំសុំទោសផង មួយរយៈនេះ រវល់ខ្លាំង ទើបមិនបានតាមដានរឿងនេះ តែឥឡូវយល់ពីទឹកចិត្តរបស់បងប្អូនជនជាតិពូនងហើយ គាត់គ្រាន់តែចង់អោយឈប់ប្រើពាក្យមិនល្អទៀតប៉ុណ្ណោះ❤️❤️❤️

ស្រលាញ់បងប្អូនជនជាតិពូនង និងបងប្អូនជនជាតិដើមភាគតិចទាំងអស់គ្នាណាស់ណព្វចិត្តអើយ ហើយចាំទទួលផង តិចទៀត ផ្ទះនៅមណ្ឌលគិរីធ្វើរួច ចែដាណាទៅនៅនោះដែរហើយ សុំសាកម្ហូបឆ្ងាញ់ៗផង🙏🙏❤️❤️❤️

អត្ថបទដែលជាប់ទាក់ទង
Open

Close