អាស៊ាន អំពាវនាវដល់ភាគីពាក់ព័ន្ធ ក្នុងជម្លោះរុស្ស៉ី-អ៊ុយក្រែន អត់ធ្មត់ ជាអតិបរមា និងប្រឹងប្រែងរកការសន្ទនា ដើម្បីទប់ស្កាត់ស្ថានការណ៍កុំឱ្យកាន់តែធ្ងន់ធ្ងរ

ភ្នំពេញ៖ កម្ពុជា ក្នុងនាមជាប្រធានអាស៊ាន នៅព្រឹកថ្ងៃអាទិត្យ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានចេញសេចក្តីថ្លែងការណ៍មួយ ដោយអំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់ក្នុងជម្លោះរុស្ស៉ី-អ៊ុយក្រែន ឱ្យអត់ធ្មត់ជាអតិបរមា និងប្រឹងប្រែងស្វែងរកកិច្ចសន្ទនាឱ្យអស់ពីសមត្ថភាព ដើម្បីទប់ស្កាត់ការណ៍ជម្លោះកុំឱ្យវិវត្តន៍កាន់តែធ្ងន់ធ្ងរ។

ក្នុងសេចក្តីថ្លែងការណ៍បានគូសបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសអាស៊ាន មានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការវិវត្តន៍នៃស្ថានការណ៍ និងការប៉ះទង្គិចអាវុធនៅប្រទេសអ៊ុយក្រែន។

អត្ថបទដែលជាប់ទាក់ទង
Open

Close