លោក ហេង ឡុង ៖ មុននេះបន្តិច មានផ្សព្វផ្សាយនាំឱ្យមានការយល់ច្រឡំ យ៉ាងធ្ងន់ធ្ងរចំពោះ លោកពូ ព្រហ្ម ម៉ាញ អ្នកចម្រៀងអាយ៉ៃឆ្លើយឆ្លង ដ៏ល្បីល្បាញ ថា បានទទួលមរណភាព

ភ្នំពេញ៖ នាល្ងាចថ្ងៃទី២៤ មីនា ២០២២ លោក ហេង ឡុង បង្ហោះ ហ្វេសប៊ុក ថា ក្នុងនាម លោក ប្រធានសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម សូមបញ្ជាក់ជូនសាធារណជនឱ្យបានជ្រាបថា លោក បាន call សួរសុខទុក្ខ លោកពូ ព្រហ្ម ម៉ាញ តាមទូរស័ព្ទរួចហើយ ពេលនេះ ស្ថានភាពជំងឺ របស់គាត់បានធូរស្រាលមួយកម្រិត។ លោកពូអាចហូបបាន អង្គុយបាន ឈរបានជាធម្មតា។

សូមបងប្អូនសាធារណជនមេត្តាជ្រាប និងកុំមានការយល់ច្រឡំបន្តទៀត។

អត្ថបទដែលជាប់ទាក់ទង
Open

Close