អ៉ឹម ជីវ៉ា ៖ ហេតុអីអាប្រុញ អត់បានមួយរៀល លុយនិងវាបាត់ទៅណា?

លោក អ៉ឹម ជីវ៉ា លើកឡើងថា ៖ ពេលលឺថាអាប្រុញថតមិនបានលុយមួយរៀលខ្ញុំពិតជាហួសចិត្តអាណិតអាប្រុញណាស់ !

លោក បន្កតថា កន្លងមកខ្ញុំធ្លាប់បានហៅអាប្រុញទៅថត ស្ពតពានិជ្ជកម្មអោយក្រុមហ៊ុនជាច្រើនដែលខ្ញុំជាអ្នកដឹកនាំផលិត ពេលថតចប់គឺខ្ញុំ បើកលុយអោយភ្លាមៗ សូម្បីតែមួយរៀល មិនជំពាក់ផង ដោយថតម្តង ពី1000$ ក្នុង១ក្រុម ថតចប់ភ្លាមបើកលុយអោយភ្លាម! ខ្ញុំមិនយល់ថា លុយដែលខ្ញុំបើកអោយអាប្រុញជាច្រើនស្ពតផ្សេងៗដែលថតអោយខ្ញុំ មិនតិចជា 2000$ ទៅ 3000$ បើមួយក្រុមចែកគ្នាក៏មានចំណែកអាប្រុញដែរ មិនជ្រៀតជ្រៀករឿងលុយនិងទេ តែវាឆ្ងល់ ហេតុអីអាប្រុញអត់ បានមួយរៀល លុយនិងវាបាត់ទៅណា??? ។

ក្នុងនាមខ្ញុំជាអ្នកផលិតករ មួយរូបខ្ញុំពិតជាមិនគាំទ្រការកេងប្រវ័ញ្ចលើកម្លាំងពលកម្មក្មេងរឡើយ អាប្រុញម៉ែឪគ្នាក្រណាស់ ខ្ញុំធ្លាប់ទៅផ្ទះអាប្រុញផ្ទាល់នៅខេត្តសៀមរាប ហេតុអីប្អូនជួបរឿងបែបនេះទៀត៕. ហ៊ឺ…អាណិតអាប្រុញណាស់..!

អត្ថបទដែលជាប់ទាក់ទង
Open

Close