បើកទំព័រឆ្នាំថ្មី ! ប្រកាសចូលតែងតាំង​​ អធិ​ការ​នគរបាល​ក្រុង​ច្បារមន​ថ្មី ..!

ខេត្តកំពង់ស្ពឺ៖ នៅរដ្ឋបាលក្រុងច្បារមន​ ព្រឹក​ថៃ្ងទី​ ០៣​ ខែមករា​ ឆ្នាំ​២០២៤​ លោកឧត្ដមសេនីយ៍ទោ​ សម​ សាមួន​ ស្នងការ​ នគរ​បាលខេត្ដ​កំពង់ស្ពឺ​ លោក​ ទឹម​ ផានូ​ អភិបាល​ក្រុង​ច្បារមន​ បានអញ្ជេីញ​ជាអធិបតី​ក្នុងពិធី​ប្រកាស​ តែ​ងតាំង​ផ្ទេរភារកិច្ច​​មុខតំណែង​ អធិការ​នគរបាល​ក្រុង​ច្បារមន​ ថ្មី​ ។

អញ្ជើញ​អមដំណើរ​និងចូលរួម​ពីសំណាក់​​ លោក​ លោក​ស្រី​ ស្នងការរង​ ទទួល​ទិសក្រុងច្បារមន​ លោក​ ស្នងការរង​ ទទួ​លផែន​ការងារ​ធ​ន​ធានមនុស្ស​ ក្រុមការងារ​ការិយាល័យ​ ទ​ទួ​ល​បន្ទុក​​បុគ្គលិក​ លោក​ អធិការ​នគរបាល​ក្រុង​ និងស្រុក​ ទាំង​ ០៩​ លោក​ អ​ធិ​ការ​រង​ លោកនាយ​ នាយរងផ្នែក​ លោក​នាយប៉ុស្ដិ៍​ នាយរងប៉ុស្តិ៍​ ចំណុះអធិការដ្ឋាននគរ​បាលក្រុ​ង​ច្បារមន​ ជាច្រើន​រូប​ទៀត​ ។

យោង​តាម​ប្រកាស​លេខ​ ៦០២៧.ប្រក​ ចុះថៃ្ងទី​ ២៧​ ខែធ្នូ​ ឆ្នាំ​២០២៣​ អានដោយលោកឧត្ដមសេនីយ៍ត្រី​ អៀង​ អុល​ ស្នង​ការរង​ ទទួល​ផែនការ​ងារ​ធនធាន​មនុស្ស​ សម្រេច​តែងតាំង​មុខតំណែង​ ជូនលោកវរសេនី​យ៍ទោ​ សំ​អាង​ ផានី​ អត្ដលេខ​ ៧៥៦៨៧​ ពីអធិការ​រង​ ជាអធិ​កា​រ​នគរបាលក្រុង​ច្បារ​ម​ន​ ។

សេចក្ដី​សន្យាដោយលោកវរសេនីយ៍ទោ​ សំអាង​ ផានី​ អធិ​ការនគ​របា​លក្រុង​ច្បារមន ក្នុងនាម​អធិការ​ដែលទេីបទទួល​បាន​កា​រ​តែងតាំងមុខតំណែងថ្មី​ គឺបានប្ដេជ្ញាចិត្ដលេីការសា​មគ្គឺភាពផ្ទៃក្នុង​ និងបន្ដដឹកនាំការងារបង្ការបង្រ្កាបបទល្មេីស​នៅក្នុង​ក្រុងច្បារមន​ និងបង្កេីនកិច្ចសហការជាមួយបណ្ដា​ជំ​នាញ​ពាក់ព័ន្ធ​ អធិការ​ដ្ឋាន​នគរបាល​ក្រុង​ និងស្រុក​ ពិសេ​ស​កំលាំងតាមបណ្ដាអង្គភាពឈរជេីងក្នុងមូលដ្ឋាន..,។

មានប្រសាសន៍​ក្នុងពិធី​ប្រកាស​តែងតាំង​មុខតំណែង​ លោក
ទឹម​ ផានូ​ អភិបាល​ក្រុង​ច្បារមន​ គឺរីករាយនិងការទទួលបាន
អធិការ​ថ្មី​ និងណែនាំឱ្យអធិការធ្វេីជាសត្វស្វាចាស់​ ផ្លាស់ប្ដូរ​
ពីសត្វស្វាក្មេង​ រៀនសូត្រ​ពីរៀមច្បងចាស់ៗ​ ជាគំរូ​ល្អសម្រា​ប់​ដឹកនាំ​ការងារ​ប្រចាំ​ថៃ្ង​។

មានយោបល់​ក្នុងពិធី​ប្រកាស​ផ្ដាំផ្ញេី​សួរសុខទុក្ខ​ពីសំណាក់​ ឯកឧត្ដម​ នាយឧត្ដមសេនីយ៍​ អគ្គស្នងការ​នគរបាលជាតិ​ ឯក​ឧត្ដម​ អភិបាល​ខេត្ដ​ ក្នុងនាមស្នងការដ្ឋាននគរបាលខេត្ដ​ គឺអបអរសាទរចំពោះការទទួលមុខតំណែងថ្មី​ និងបន្ដលេីកទឹកចិត្ត​ដល់មន្រ្ដី​ក្រោម​ឱវាទ​ ជំនាញ​ដឹកនាំដោយសម្បទានទាំ​ងចិត្ដនិងកាយ​ យកទឹកចិត្ដមកដឹកនាំប្រមូលផ្ដុំកម្លាំងនៅនឹងកន្លែង​ត្រៀមកំលាំង​អន្ដរាគមន៍​២៤ម៉ោងលេី២៤ម៉ោង​ ប៉ុស្ដិ៍​ត្រូវ​តែបំពេញ​ការងារ​ជូនពលរដ្ឋ​ រក្សាសន្ដិសុខ​សណ្ដាប់​ធ្នាប់​ដោយត្រូវ​គៀងគរ​គ្រប់​មធ្យោបាយ​ពីសម្បុរជន​ការចូលរួមនិងភាពឆ្នៃប្រឌិតខ្ពស់​ រៀនសូត្រ​គ្មាន​ទីបញ្ចប់​រៀន
ហេីយរៀនទៀត​ ដាក់ខ្លួនអោយទាបតាំងចិត្ដអោយខ្ពស់។

ជាទីបញ្ចប់​លោកស្នងការ​នគរបាល​ខេត្ដ​កំពង់ស្ពឺ​ ថាអ្វីៗ
មិនអាចស្មានៗបានទេ​ តួនាទី​ភារកិច្ច​គឺជាកាតព្វកិច្ចអំរ៉ែក​ដែ​លថ្នាក់ដឹកនាំខេត្ដ​ អគ្គស្នងការនគរ​បាលជាតិ​ ក្រសួង​មហា​ផ្ទៃ​ ប្រគល់សិទ្ធ​ជូន​។

អត្ថបទដែលជាប់ទាក់ទង
Open

Close