លោក ចេង មុនីរ៉ា ជូនដំណើរ បងប្អូនប្រជាពលរដ្ឋ ក្នុងការវិលត្រលប់ទៅលេង ស្រុកកំណើតវិញ តាមរយៈមធ្យោបាយធ្វើដំណើរ របស់រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង នៃរដ្ឋបាលរាជធានីភ្នំពេញ (ដោយឥតបង់ប្រាក់)

ភ្នំពេញ៖ អនុវត្តតាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងក្រោមការចង្អុលបង្ហាញរបស់រដ្ឋបាលរាជធានីភ្នំពេញ អំពីការរៀបចំរថយន្តក្រុងសម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈ រយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤ រដ្ឋបាលខណ្ឌច្បារអំពៅ ដឹកនាំដោយ លោក ចេង មុនីរ៉ា អភិបាលខណ្ឌ រួមជាមួយគណៈអភិបាល បានអញ្ជើញចូលរួមជូនដំណើរ បងប្អូនប្រជាពលរដ្ឋ ក្នុងការវិលត្រលប់ទៅលេង ស្រុកកំណើតវិញ តាមរយៈមធ្យោបាយធ្វើដំណើរ របស់រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង នៃរដ្ឋបាលរាជធានីភ្នំពេញ (ដោយឥតបង់ប្រាក់) ដើម្បីចូលរួមអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅស្ថានីយ៍រថយន្តក្រុងវាលស្បូវ ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close