លោក ឃឹម ហ្វីណង់ ៖ «រូបភាពមានសំឡេង»

ភ្នំពេញ៖ លោក ឃឹម ហ្វីណង់ ៖ «រូបភាពមានសំឡេង»៖ សមាជិកនៃអង្គការជឿជាក់លើសិស្សជនបទកម្ពុជា បានយកស្បែកជើងផ្ទាត់មួយគូថ្មី ជូនដល់ដូនចាស់ជរាម្នាក់នៅក្នុងឱកាសឆ្នាំថ្មី។ លោកយាយចៀន មានព្រះជន្ម ៧៦ឆ្នាំ រស់នៅតែឯកឯង គ្មានកូនគ្មានចៅ នៅក្នុងភូមិប្រាសាទបាគង ខេត្តសៀមរាប។ រាល់ថ្ងៃ លោកយាយពឹងផ្អែកតែនៅលើអ្នកជិតខាងជួយទំនុកបម្រុង និងធ្លាប់ទទួលបានការឧបត្ថម្ភពីអង្គការនូវផ្ទះ ១ខ្នង និងការផ្គត់ផ្គង់គ្រឿងឧបភោគបរិភោគ ព្រមទាំងថវិកាជាប្រចាំ ចាប់តាំងពីឆ្នាំ២០១៥ រហូតមក។

ចួនកាល ត្រឹមតែកាយវិការដ៏តិចតួចមួយ ក៏អាចក្លាយទៅជាការចងចាំដែលមិនអាចបំភ្លេចបានរួចបាត់ទៅហើយ។ «ក្តីមេត្តា»គឺជាភាសាបេះដូង ដែលអ្នកពិការភ្នែកក៏អាចមើលឃើញ ហើយអ្នកគថ្លង់ក៏អាចស្តាប់លឺ។ វាប្រៀបបានទៅនឹងអំបោះមួយសសៃដ៏វែង ដែលអាចវេញភ្ជាប់សង្គមរបស់យើងទាំងមូលជាមួយគ្នាបាន។

អង្គការជឿជាក់លើសិស្សជនបទកម្ពុជា ធ្លាប់ជាដៃគូដ៏សំខាន់មួយនៅពីក្រោយភាពស្អាតនៃឃុំព្រះដាក់ និងសកម្មភាពសង្គមជាច្រើនទៀត ក្នុងអំឡុងពេលដែលខ្ញុំបានបំពេញតួនាទីជាអភិបាលស្រុកបន្ទាយស្រី ហើយពិតជាសប្បាយចិត្ត ដែលបានឃើញអង្គការមួយនេះ នៅតែបន្តសកម្មភាពជួយដោះស្រាយបញ្ហាសង្គមនៅតាមមូលដ្ឋានប្រកបដោយនិរន្តភាព និងអត្ថន័យបែបនេះ។

អត្ថបទដែលជាប់ទាក់ទង
Open

Close