លោក ថេង សុថុល ៖ បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្នុងមូលដ្ឋានខណ្ឌ៧មករា បានប្រព្រឹត្តទៅដោយភាពសប្បាយរីករាយ សោភ័ណភាព សេចក្តីថ្លៃថ្នូរ សុខសុវត្ថិភាព របៀបរៀបរយល្អ ប្រកបដោយមោទកភាពជាតិ

ភ្នំពេញ៖ លោក ថេង សុថុល អភិបាលខណ្ឌ៧មករា ៖ ក្នុងនាមគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ៧មករា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមប្រឹក្សាខណ្ឌ លោក លោកស្រី អភិបាលរងខណ្ឌ អធិការដ្ឋាននគបាលខណ្ឌ មូលដ្ឋានកងរាជអាវុធហត្ថខណ្ឌ មន្ត្រីរាជការ មន្ត្រីកិច្ចសន្យា លោក លោកស្រីចៅសង្កាត់ ក្រុមប្រឹក្សាសង្កាត់ទាំង៨ ភូមិទាំង៦៦ ក្រុមសណ្តាប់ធ្នាប់ខណ្ឌ ក្រុមហ៊ុនMIZUDAប្រមូលសំរាមអ្នកអនាម័យ​ គ្រប់យន្តការទាំងអស់ ដែលបានចូលរួមសហការបំពេញភារកិច្ចរៀបចំ តុបតែង​ និងប្រចាំការការពារសន្តិសុខសណ្តាប់ធ្នាប់​ ធានាបាននូវសុវត្ថិភាព​ បង្កលក្ខណៈដល់ការកំសាន្តសប្បាយរបស់បងប្អូន​ អ៊ំ ពូ មីង​ តា យាយ ព្រមទាំងបានញ៊ាំងឱ្យការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ក្នុងមូលដ្ឋានខណ្ឌ៧មករា បានប្រព្រឹត្តទៅដោយភាពសប្បាយរីករាយ សោភ័ណភាព សេចក្តីថ្លៃថ្នូរ សុខសុវត្ថិភាព របៀបរៀបរយល្អ ប្រកបដោយមោទកភាពជាតិ ។

លោក ថេង សុថុល អភិបាលខណ្ឌ៧មករា សូមជូនពរចំពោះ លោកតា លោកយាយ អ៊ុំ ពូ មីង បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមានសុខភាពល្អ សុភមង្គល និងទទួលបានសិរីសួស្តីជោគជ័យគ្រប់ប្រការ ព្រមជាមួយនឹងពុទ្ធពរទាំងឡាយបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

អត្ថបទដែលជាប់ទាក់ទង
Open

Close