ពលរដ្ឋ ១១ នាក់ នៅឃុំកំពង់ចាម ស្រុកសំបូរ សង្ស័យថា (ពុលនំបញ្ចុក) ហើយមានអការៈក្អួត រាគ

ខេត្តក្រចេះ ៖ យោងតាង ហ្វេសប៊ុក លោក វ៉ា ថន អភិបាលខេត្តក្រចេះ បញ្ជាក់ថា នៅយប់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ នេះ
ប្រជាពលរដ្ឋ ចំនួន ១១ នាក់ នៅឃុំកំពង់ចាម ស្រុកសំបូរ សង្ស័យថា (ពុលនំបញ្ចុក) ហើយមានអការៈក្អួត រាគ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុក ដើម្បីសម្រាកព្យាបាល។ បច្ចុប្បន្ននេះ ជនរងគ្រោះទាំងអស់​ មានសភាពធូរស្បេីយ។

សូមអរគុណ លោកអភិបាលស្រុកសំបូរ ក្នុងនាមខ្ញុំអភិបាលខេត្ត បានចុះសួរសុខទុក្ខ និងបានចាត់ចែងជូនបងប្អូន ហើយក៏សូមអរគុណចំពោះក្រុមគ្រូពេទ្យជំនាញនៃមណ្ឌលសុខភាពកំពង់ចាម និងមន្ទីរពេទ្យបង្អែកស្រុក ដែលបានខិតខំយ៉ាងយកចិត្តទុកដាក់ជួយសង្រ្គោះបងប្អូនបានទាន់ពេលវេលា។

អត្ថបទដែលជាប់ទាក់ទង
Open

Close