ប្រជាពលរដ្ឋ ៧០គ្រួសារ នៅក្នុងស្រុករលាប្អៀរ រងគ្រោះដោយខ្យល់កន្ត្រាក់

ខេត្តកំពង់ឆ្នាំង៖ នៅរសៀលថ្ងៃចន្ទ ទី០៦ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បាននាំយកអង្ករ ៧៥០គីឡូក្រាម ស័ង្កសីចំនួន៧០០សន្លឹក ទឹកត្រី៣០យួរ ទឹកស៊ីអ៉ីវ៣០យួរ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ទៅឧបត្ថម្ភដល់គ្រួសារ ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន៧០គ្រួសារ នៅក្នុងស្រុករលាប្អៀរ ក្នុងនោះមាននៅឃុំព្រៃមូល២៨គ្រួសារ និង ឃុំអណ្តូងស្នាយ ៤២គ្រួសារ ។
មានប្រសាសន៍សំណេះសំណាល នាពេលនេះ ឯកឧត្តម មេបញ្ជាការ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងចូលរួមសោកស្តាយរបស់ សម្តេចធិបតី និងលោកជំទាវ ចំពោះគ្រួសាររងគ្រោះទាំង៧០គ្រួសារ ។
ឯកឧត្តម មេបញ្ជាការ បានបន្តថាសម្តេចធិបតី និង លោកជំទាវ តែងតែគិតគូរយកចិត្តទុកដាក់ពីសុខទុក្ខប្រជាពលរដ្ឋគ្រប់ទីកន្លែងទាំងអស់ ។
មុននឹងបញ្ចប់ ឯកឧត្តម ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា បានណែនាំដល់អាជ្ញាធរភូមិឃុំឲ្យជួយបែងចែកសម្ភារអំណោយជូនគ្រួសាររងគ្រោះឲ្យបានឆាប់រហ័ស ដើម្បីពួកគាត់រៀបចំជួសជុលផ្ទះសម្បែងឡើងវិញបានទាន់ពេលវេលា ។
អត្ថបទដែលជាប់ទាក់ទង
Open

Close