ពិធីបរិច្ចាគឈាមរបស់ក្រសួងអធិការកិច្ច ក្រោមប្រធានបទ «អំពើល្អជាទាន ការបរិច្ចាគឈាមជាសប្បុរស» ក្រោមអធិបតីភាព ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់

ទីស្តីការក្រសួងអធិការកិច្ច៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីបើកកម្មវិធីបរិច្ចាគឈាមរបស់ក្រសួងអធិការកិច្ច ក្រោមប្រធានបទ «អំពើល្អជាទាន ការបរិច្ចាគឈាមជាសប្បុរស» ដើម្បីចូលរួមអបអរ ខួបទី ១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ក្រោមប្រធានបទ “រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ” ដោយមានការអញ្ជើញចូលរួមពីលោកជំទាវរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង ព្រមទាំងមន្រ្តីរាជការថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ នៃក្រសួងអធិការកិច្ច ជាពិសេសក៏មានការអញ្ជើញចូលរួមសម្របសម្រួលពីលោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម និងលោកគ្រូ អ្នកគ្រូពេទ្យ សរុបចំនួន ៤០០រូប នៅសាលប្រជុំសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន នាព្រឹកថ្ងៃពុធ ១កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤។

អត្ថបទដែលជាប់ទាក់ទង
Open

Close