សាលាឧសាលាឧទ្ទរណ៍ភ្នំពេញ សម្រេចរក្សាការផ្តន្ទាទោសឈ្មោះ ស្រី ស៊ីណា សរុប ៣១ឆ្នាំ និងសងសំណងដល់ជនរងគ្រោះ សរុបប្រមាណ ២លាន ៥៥ម៉ឺន ដុល្លាអាមេរិច

ភ្នំពេញ៖ ករណីជនជាប់ចោទស្មោះស្រី ស្រី ស៊ីណា ត្រូវបានសាលាឧទ្ទរណ៍ភ្នំពេញ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ ២០២៥នេះ សម្រេចតម្កល់សាលក្រមព្រហ្មទណ្ឌលេខ ១៣៥២ “ជ១” ក្រ៦ ចុះថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ របស់សាលាដំបូងរាជធានីភ្នំពេញ ទុកបានការ និងបន្តការឃុំខ្លួនជនជាប់ចោទតាមនីតិវិធី។

ជនជាប់ចោទឈ្មោះ ស្រី ស៊ីណា ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ ផ្តន្តាទោស ដាក់ពន្ធនាគារ សរុបប្រមាណជាង ៣០ ឆ្នាំ (ទី១) ពីបទ ឃាតកម្ម និង ប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត, (ទី២) ពីបទ ប៉ុនប៉ងឃាតកម្ម និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត, (ទី៣) ពីបទ រំលោភលើលំនៅឋាន។ ហើយបង្គាប់ជនជាប់ចោទសងសំណងជម្ងឺចិត្តទៅដើមបណ្តឹងរដ្ឋប្បវេណី សរុបចំនួនប្រមាណ ២លាន ៥៥ម៉ឺនដុល្លាអាមេរិក។

សំណុំរឿងទាំងនោះរួមមាន សំណុំរឿងទី១៖​ ជនជាប់ចោទឈ្មោះ ស្រី ស៊ីណា ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ផ្តន្តាទោស ដាក់ពន្ធនាគារកំណត់ ១៥(ដប់ប្រាំ)ឆ្នាំ និងពិន័យជាប្រាក់ចំនួន ២,០០០,០០០ (ពីរលាន) រៀល ពីបទ ឃាតកម្ម និង ប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត ប្រព្រឹត្តនៅចំណុច បុរីប៉េងហួត-បឹងស្ទោរ ផ្ទះលេខ២៦ ផ្លូវលេខP-10F ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ បទល្មើសដែលមានបញ្ញត្តិឱ្យផ្តន្ទាទោសតាមមាត្រា ១៩៩ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ២០ នៃច្បាប់ស្តីពីការគ្រប់គ្រងអាវុធជាតិផ្ទុះ និងគ្រាប់រំសេវ ។

ក្នុងសំណុំរឿងទី១នេះ ជនជាប់ចោទ ត្រូវបានបង្គាប់ឱ្យសងសំណងជម្ងឺចិត្ត ទៅដើមបណ្តឹងរដ្ឋប្បវេណីឈ្មោះ ម៊ាំង បូណា និងប្រពន្ធ ឈ្មោះ ស៊ីន សុខគីម ចំនួន ១,០០០,០០០ (មួយលាន) ដុល្លារអាមេរិក  និងដើមបណ្តឹងរដ្ឋប្បវេណីឈ្មោះ ចាន់ ឡុង និងប្រពន្ធឈ្មោះ ជា អញ្ជលី ចំនួន ១,០០០,០០០ (មួយលាន) ដុល្លារអាមេរិក។

សំណុំរឿងទី២៖ ជនជាប់ចោទ ស្រី ស៊ីណា ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារកំណត់ ១៥(ដប់ប្រាំ)ឆ្នាំ និងពិន័យជាប្រាក់ចំនួន ២,០០០,០០០ (ពីរលាន) រៀល ពីបទ ប៉ុនប៉ងឃាតកម្ម និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត ប្រព្រឹត្តនៅចំណុច បុរី ប៉េងហួត-បឹងស្នោរ (ទីតាំងកើតហេតុ)។

ក្នុងសំណុំរឿងទី២ នេះ ជនជាប់ចោទ ត្រូវបានបង្គាប់ឱ្យសងសំណងជម្ងឺចិត្ត ទៅដើមបណ្តឹងរដ្ឋប្បវេណីឈ្មោះឈ្មោះ ហុង រិទ្ធារ័ក្សចំនួន ២០០,០០០ (ម្ភៃម៉ឺន) ដុល្លារអាមេរិក  និងដើមបណ្តឹងរដ្ឋប្បវេណីឈ្មោះ សុខុម ចរណៈ ចំនួន ៣០០,០០០ (សាមសិបម៉ឺន) ដុល្លារអាមេរិក ។

សំណុំរឿងទី៣៖ ជនជាប់ចោទឈ្មោះ ស្រី ស៊ីណា ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ផ្តន្តាទោសដាក់

ពន្ធនាគារកំណត់ ១ (មួយ) ឆ្នាំ និង ពិន័យជាប្រាក់ចំនួន ២,០០០,០០០ (ពីរលាន) រៀល ពីបទរំលោភលើលំនៅឋាន ប្រព្រឹត្តនៅចំណុច បុរី ប៉េងហួត-បឹងស្នោរ  (ទីតាំងកើតហេតុ)។

ក្នុងសំណុំរឿងទី៣នេះ បង្គាប់ឱ្យជនជាប់ចោទ សងសំណងជម្ងឺចិត្ត ទៅដើមបណ្តឹងរដ្ឋប្បវេណីឈ្មោះ ជា អញ្ជលី ចំនួន ៥០,០០០ (ប្រាំម៉ឺន) ដុល្លារអាមេរិក៕

ប្រភព៖ ឯកឧត្តម ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងយុត្តិធម៌

អត្ថបទដែលជាប់ទាក់ទង
Open

Close