ជនជាតិចិន ៣នាក់ រ.បួសធ្ង.ន់-ស្រាល​ ក្នុងករណីក្រ.ឡាប់ឡាន លេីផ្លូវល្បឿនលឿន​ !

កំពង់ស្ពឺ៖​ សមត្ថកិច្ច ខេត្តកំពង់ស្ពឺ បញ្ជាក់អោយដឹងថា មានករណី ក្រឡាប់រថយន្ដ​ លេីផ្លូវ ល្បឿនលឿន​ បណ្តាលអោយមនុស្ស៣នាក់ រងរបួសធ្ងន់-ស្រាល​ ​ កាលពីវេលាយប់ម៉ោង​ ២៣​ និង​ ៥​នាទី​ ថ្ងៃទី​៦ ខែមិថុនា ឆ្នាំ២០២​៥ ត្រង់ចំណុច គីឡូម៉ែត្រ 66+900 ក្នុងទិសដៅទៅ​ភ្នំពេញ ស្ថិតនៅភូ​មិ​កុមារពេទ្យ ឃុំអូរ ស្រុកភ្នំស្រួ​ច​ ខេ​ត្តកំពង់ស្ពឺ មានរថយន្ត ១គ្រឿង ម៉ា​ក​ TOYOTA LANDCRUISER ពណ៌ស ពាក់ផ្លាក លេខភ្នំពេញ​ 2​B​G​-7755 អ្នកបើកបរ ជនជាតិចិន ស្នាក់ នៅខេត្តព្រះសីហនុ រួមដំណើរដោយជនជាតិចិ​ន​ ប្រុស​ ស្រី​  ចំនួន០២នាក់។

ប្រភព អោយដឹងថា រថយន្ត​ខាងលើ បើកបរ ពីទិសខាងលិចឆ្ពោះទៅទិសខាងកើត លុះមកដល់ចំណុ​ច ខាងលើបានជួប​ឧប្បត្តិហេតុ​បែកកង់ ខាងក្រោយ ផ្នែកខាងស្ដាំ​  រថយន្ត​រេចង្កូត​ អ្នកបេីកបរបាត់ ម្ចាស់ការ ​ទៅបុករនាំងការពារផ្លូវរួចក្រឡាប់ធ្លាក់ទៅចិញ្ចើមផ្លូវ ។ 

តាមការបញ្ជាក់ពី​ លោកវរសេនីយ៍​ទោ​ ជុន​ ចន្ទដេត​  អធិការនគរបាលស្រុកភ្នំស្រួច​ ក្នុង​ហេតុការណ៍​គ្រោះ​​ថ្នាក់​ខាង​លើ​ បណ្ដាលឲ្យជនជាតិចិន ម្នាក់រងរបួសធ្ងន់ និង

២នាក់ទៀត រងរបួសស្រាល។

នគរបាល​ បានធ្វេីការ​អ​ន្ដរាគមន៍​សង្រ្គោះ​ជនរងគ្រោះ​ ប​ញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យប​ង្អែកខេត្តកំពង់ស្ពឺ​ និងសម្របស​ម្រួល​នីតិវិធី​ដោយបានស្ទួចយករថយន្ដមករក្សាទុកជាបណ្ដោះអា​ស​ន្ននៅអធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំស្រួច​ ដេីម្បីចំណាត់ការនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង
Open

Close