តារាចម្រៀងល្បី នាង គន្ធា ជួបរឿងហេតុ យប់មិញសាហាវ ពេកហើយ! ស្នងការខេត្តបំភ្លឺ ដូចខាងក្រោម៖

ខេត្តសៀមរាប៖ នៅថ្ងៃទី២ មីនា ២០២៣ ស្នងការនគរបាលខេត្តសៀមរាប មានកិត្តិយស សូមគោរពជម្រាបជូន អ្នកនិយមតាមដានព័ត៌មាននៅ លើបណ្តាញទំនាក់ទំនងសង្គម ហ្វេសប៊ុក (Facebook) និងសាធារណជន មេត្តាជ្រាបថា កន្លងទៅថ្មីៗនេះមានគណនី ហ្វេសប៊ុក របស់ឈ្មោះ Neang kunthea បានសរសេរ លើគណនីរបស់ខ្លួន ដែលមានខ្លឹមសារថា៖

១.បងៗ ដឹងជួយប្រាប់ផង ជិះកាត់តាមខេត្តនីមួយៗ អត់ដែលមានអញ្ចឹងទេ តែនេះជាលើកទី១ហើយដែលគាត់បានឆែកឡាន ដោយគ្មានមូលហេតុ ដេញចុះពីលើឡាន ដោយប្រើសម្តីមិនសមរម្យដាក់ខ្ញុំ។ អធ្យាស្រ័យផងបើខ្ញុំនិយាយខុសឆ្គងឆែកឡានខ្ញុំម៉ោង ១១:២០នាទីយប់ ។

២.ហ្វេសប៊ុក MD Production (នាងគន្ធា តារាចម្រៀងល្បី បានជួបរឿងហេតុយប់មិញសាហាវ ពេកហើយ ដឹងថាខ្លួនជាស្រី ឆ្ងល់ថាហេតុអីបានដេញពួកយើងចុះពីឡាន ទាំងមិនទាន់បានសួរនាំមួយម៉ាត់ទោះប្រាប់ថាខ្ញុំជាតារាចម្រៀង មកពីច្រៀង ធ្វើដូចពួកខ្ញុំចោរចឹង និងមានឡាយវីដេអូផង) ។

 

អត្ថបទដែលជាប់ទាក់ទង
Open

Close