ក្លឹបគុនខ្មែរ ជើងឯក ពិភពលោក រចនា ជិតរួចរាល់ ១០០%ហើយ

ភ្នំពេញ៖ នាព្រឹកថ្ងៃទី៤ មេសា ២០២៣ លោកឧកញ៉ា ស្រី ចាន់ថន ៖ ខ្ញុំមានកិត្តិយសសូមប្រកាសជូនបងប្អូនជនរួមជាតិថា ខ្ញុំបានឲ្យក្រុមការងារធ្វើការរចនាក្លឹបគុនខ្មែរជើងឯកពិភពលោកជិតរួចរាល់មួយរយភាគរយហើយ។ យ៉ាងណាមិញខ្ញុំសូមចែករំលែកកិច្ចការងារខ្លះៗដែលក្រុមការងារបានធ្វើនាពេលកន្លងមកដូចនៅក្នុងរូបខាងក្រោមបងប្អូន។ ខ្ញុំតែងតែស្រម៉ៃចង់បង្កើតក្លឹបមួយដែលមានស្តង់ដារអន្តរជាតិតាំងពីជិតដប់ឆ្នាំមុនមកម្លេះ ស្របពេលជាមួយគ្នាមកដល់ពេលនេះក្តីស្រម៉ៃរបស់ខ្ញុំជិតបានសម្រេចហើយបងប្អូន។ ដោយសារតែមានការគាំទ្រពីបងប្អូនទាំងអស់គ្នា ទើបខ្ញុំអាចឈានមកដល់ចំណុចនេះបាន។

ដូច្នេះខ្ញុំសូមលើកម្រាមដៃដប់ដើម្បីអរគុណបងប្អូនខ្មែរគ្រប់រូបពីចម្ងាយ។ ពូជខ្មែរគឺជាពូជអ្នកតស៊ូ អ្នកក្លាហ៊ាន និងជាអ្នកស្នេហាជាតិ ដូច្នេះក្នុងនាមខ្ញុំគឺជាកូនចៅជំនាន់ក្រោយខ្ញុំនឹងខិតខំឲ្យអស់ពីលទ្ធភាពដើម្បីលើកស្ទួយគុនខ្មែរឲ្យល្បីល្បាញពាសពេញសកលលោកនៅក្នុងពេលដ៏ឆាប់ខាងមុខនេះ។

ខ្ញុំដឹងថាដំណើរមួយនេះមិនស្រួលនោះទេ ប៉ុន្តែខ្ញុំមានបងប្អូនជាង១៦លានអ្នកនៅពីក្រោយខ្នងរបស់ខ្ញុំ ដូច្នេះខ្ញុំមិនមានការភ័យខ្លាចឬមានការតក់ស្លុតបន្តិចណាឡើយ។ ដោយក្តីគោរព និងស្រលាញ់បំផុតពីខ្ញុំបាទ ស្រី ចាន់ថន។

អត្ថបទដែលជាប់ទាក់ទង
Open

Close