កា…ប់….យ.ក.ម៉ូតូ ៥នាក់ ត្រូវ ប៉ូលិស ឃាត់ខ្លួន ២នាក់ ទៀត កំពុងគេចខ្លួន..!

ខេត្តកណ្តាល៖ ក្រោមការដឹកនាំបញ្ជាពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាលនៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានធ្វើការប.ង្ក្រា.បករណី៖​ លួច មាន ស្ថាន​ទម្ងន់​ទោស ​(កាប់យកម៉ូតូ)
កាលពីថ្ងៃទី៣០​ ខែមេសា ឆ្នាំ​២០២៣ វេលា​ម៉ោង០១ និង  ៤០នាទី​
លេីផ្លូវ​ជាតិ​លេខ​២​ ​ភូមិ​ព្រៃតាតូច​ ឃុំ​បឹងខ្យាង​ ​ស្រុក​កណ្ដាល​ស្ទឹង​ ខេត្ត​កណ្ដាល​។

ជនរងគ្រោះ២​នាក់

ទី១.ឈ្មោះ​ ផាន​ គីម​ហុង​ ភេទ​ប្រុស​ អាយុ​១៦​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ស្រុក​ចេក​ ឃុំ​បឹងខ្យាង​ ស្រុក​កណ្ដាល​ស្ទឹង​ ខេត្ត​កណ្ដាល​ មុខ​របរ​ មុខ​របរ​ជាងឈេី។

ទី២.ឈ្មោះ​ ពៅ​ លីណា​ ភេទ​ស្រី​ អាយុ​១៦ឆ្នាំ​ មុខ​របរ​កម្មការនីរោងចក្រ មាន​ទីលំនៅ​ភូមិ​ព្រែក​ត្រែង​ សង្កាត់​សិត្បូ​ ក្រុង​តាខ្មៅ​ ខេត្ត​កណ្ដាល​។

ជនសង្ស័យ​៧​នាក់​ (ឃាត់​ខ្លួន​បាន​០៥​នាក់​ គេ​ចខ្លួន​០២​នាក់)
១.ឈ្មោះ​ រ័ត្ន​ ភារៈ ប្រុស អាយុ១៥​ឆ្នាំ​ មុខរបរ កម្មករ​រោងចក្រ មានទីលំនៅភូមិមាត់បឹង​ឃុំ​ទ្រា​ ស្រុក​កណ្ដាល​ស្ទឹង​ ខេត្ត​កណ្ដាល​ (ឃា.
ត់ខ្លួន)។
២.ឈ្មោះ​ ហុីម​ ពិសី​ ភេទ​ប្រុស​ អាយុ​១៦​ឆ្នាំ​ មុខ​របរ​មិន​ពិត​ប្រាកដ មាន​ទីលំនៅ​ភូមិ​ ដូនវង្ស​ ឃុំ​ទ្រា​ ស្រុក​កណ្ដាល​ស្ទឹង​ ខេត្ត​កណ្ដាល​​​ (ឃា..ត់​ខ្លួន​)។
៣.ឈ្មោះ​ សំ​ តុលា​ ភេទ​ប្រុស​ អាយុ​១៦​ឆ្នាំ​ មុខ​របរ​មិន​ពិត​ប្រាកដ​ មាន​មានទីលំនៅ​ភូមិ​កាប់លាវ​ ឃុំ​ទ្រា​ ស្រុក​កណ្ដាល​ស្ទឹង​ ខេត្ត​កណ្ដាល​ (ឃា..ត់​ខ្លួន​)។
៤.ឈ្មោះ​ ម៉ាក​ សម្បត្តិ​ ភេទ​ប្រុស​ អាយុ​១៦​ឆ្នាំ​ មុខ​របរ​ សិស្ស មាន​ទីលំនៅ​ភូមិ​ជ្រលង​ ឃុំ​ត្បែង​ ស្រុក​កណ្ដាល​ស្ទឹង​ ខេត្ត​កណ្ដាល​​។ (ឃា..ត់​ខ្លួន​)
៥.ឈ្មោះ​ ប៊ិត​ សុខ​យី​ ភេទ​ប្រុស​ អាយុ​១៧​ឆ្នាំ​ មុខ​របរ​សិស្ស មាន​ទីលំនៅ​ភូមិ​ខ្នារ​ ឃុំ​ក្រាំងធ្នុង​ ស្រុក​បាទី​ ខេត្ត​តាកែវ​​។ (ឃា…ត់​ខ្លួន​)

វត្ថុតាងចា..ប់យករួមមាន
-ម៉ូតូ ០៤ គ្រឿង​
១.ម៉ាក Honda Scoopy i ពណ៌​ទឹកប៊ិក​​ ស៊េរី​ឆ្នាំ២០២០​ គ្មាន​​ស្លាកលេខ​ (ត្រូវ​ជនស.ង្ស័.យ​ដោះបោះចោល​)​ របស់ជន.រ..ង.គ្រោះ ។
២.ម៉ាក Honda​ Dream C125 ពណ៌​ខ្មៅ​​ ស៊េរី​ឆ្នាំ២០២២​ ពាក់​​ស្លាកលេខ​ កណ្ដាល​ 1AD-3126។
៣.ម៉ាក Honda​ Dream C125 ពណ៌​ខ្មៅ​​ ស៊េរី​ឆ្នាំ២០១៧​ ពាក់​​ស្លាកលេខ​ ភ្នំពេញ​ 1GI-5094។
៤.ម៉ាក Honda​ Dream C125 ពណ៌​ខ្មៅ​​ ស៊េរី​ឆ្នាំ២០២០​ ពាក់​​ស្លាកលេខ​ កណ្ដាល​ 1AI-6886។
-ទូរស័ព្ទ​ដៃ​ ចំនួន ០៤​គ្រឿង​
១.ម៉ាក​ IPHONE​ 7​ Plus ពណ៌​ខ្មៅ​។
២.ម៉ាក​ OPPO A17 ពណ៌​ខ្មៅ​។
៣.ម៉ាក​ OPPO A19 ពណ៌​ ទឹកប៊ិក។
៤.ម៉ាក​ OPPO ពណ៌​ទឹក​មាស។
-​កាំ.បិ.ត​.ផ្គាក់​ ដងឬស្សី​ ផ្លែដែក​ ប្រវែង​៨០សង់ទីម៉ែត្រ​។
-កាំ.បិត​.កាចែត​ ដងដែក​ ផ្លែ​ដែក​ ប្រវែង​៣៧​សង់ទីម៉ែត្រ​។

ប្រភព ថានៅថ្ងៃទី​២៩​ ខែ​មេសា​ ឆ្នាំ​២០២៣​ វេលាម៉ោង​២០:២០នាទី​ ជន.រ.ង.គ្រោះ​កំពុង​នៅផ្ទះ ពេលនោះ​មិត្តភ័ក្ដិ​០២នាក់ទៀត​ ឈ្មោះ​ នុត​ ភេទ​ប្រុស​ អាយុ​១៧​ឆ្នាំ​ រស់នៅ​ភូមិ​ ព្រៃតាថុក​ ឃុំ​ព្រែកស្លែង​ និង​ឈ្មោះ​ អ៊ែម​ ភេទ​ប្រុស​ អាយុ​១៥ឆ្នាំ​ រស់នៅ​ភូមិ​ព្រៃ​តាតូច​ ឃុំ​បឹងខ្យាង​ បាន​ជិះ​ម៉ូតូ​មកយក​ខ្លួន​ទៅ​មេីលល្ខោននៅវត្ត​ កោះសុក្រំ​ ស្ថិត​នៅ​ឃុំទ្រា​ រហូត​ដល់ម៉ោង​ ២១:២០នាទី​ ជនរងគ្រោះ​និងមិត្ត​ភ័ក្តិ​បាន​ត្រឡប់​មកផ្ទះវិញ​ ពេល​ទៅ​ដល់ផ្ទះ​ជនរងគ្រោះ​ បានយកម៉ូតូរបស់ខ្លួន​ខាង​លើ​ឌុប​មិត្តភ័ក្ដិ​ឈ្មោះ​ នុត​ ទៅលេង​មាត់​ទន្លេ​តាខ្មៅ​ដេីម្បីជួប​សង្សារ​ រហូតដល់​ម៉ោង​ ២៣:០៥នាទី​ ជ.ន.រ.ងគ្រោះ​បាន​ឌុប​សង្សារ​របស់​ខ្លួន​ខាង​លេី​ និង​ឈ្មោះ​ នុត​ ត្រឡប់​មកវិញ​ ពេល​ជ.ន.រ.ងគ្រោះ​ជូន​ឈ្មោះ​ នុត​ ដល់ផ្ទះខ្លួននិង​មិត្ត​ភ័ក្ដិ​បាននាំគ្នាផឹកស្រាបៀរ​អស់ ​០៨​កំប៉ុង​។ លុះ​ដល់ម៉ោង​០១:២០នាទី​ឈានចូលថ្ងៃទី​៣០ ​ខែ​ឆ្នាំ​ដដែល ​ជ.ន.រ.ង.គ្រោះ​បាន​ឌុប​សង្សារ​របស់​ខ្លួន​ទៅចេញ​ពីផ្ទះ​ឈ្មោះ​ នុត​ ទៅ​លេងចែ​ឈ្មោះ​ ញ៉ាញ​ ដែលធ្វើ​ការ​នៅហាង KTV ​យីហោ​ ម៉ន​ រតនា​ ពេល​ទៅ​ទៅដល់​ឈ្មោះ​ ញ៉ាញ​ កំពុង​ជាប់​រវល់​ជ.ន.រ.ងគ្រោះ​ និងសង្សារបាន​អង្គុយ​លេង​ប្រហែល​១០នាទី​ ខ្លួន​និង​សង្សារ​បាន​ជិះ​ម៉ូតូ​ត្រឡប់​ទៅផ្ទះ​វិញ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​២​ រហូត​ទៅដល់​កន្លែង​កេីតហេតុ​ស្រាប់តែ​បក្ខពួក​របស់​ជ.ន.ស.ង្ស័.យ​ខាង​លេី​ បាន​ធ្វើ​សកម្មភាព​កា..ប់​ទៅលេីជនរងគ្រោះ​មួយ​កាំ.បិ.ត​ផ្គាក់​ចំដេីមដៃខាងឆ្វេង​ តែមិន.មុ.តភ្លាមនោះជ.ន.រ.ង​គ្រោះ​បាន​ផ្តួល​ម៉ូតូ​រត់​ចូល​ក្នុង​ភូមិ​ឲ្យ​គេជួយ​ ពេលនោះជ.ន.រ.ង.គ្រោះ​បាន​ស្គាល់​បក្ខពួក​របស់​ជ.ន.ស.ង្ស័.យ​០២នាក់​ រួច​បាន​ទៅដាក់​ពាក្យ​ប.ណ្តឹ.ង​.នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​បឹងខ្យាង​ ពេល​ទទួល​បាន​ព័ត៌មាន​ភ្លាម​ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​បឹងខ្យាង​ សហការ​ជាមួយ​កម្លាំង​ជំនាញ​ផ្នែក​ព្រហ្ម​ទណ្ឌ​ស្រុក​កណ្ដាល​ស្ទឹង​ ​ធ្វើ​ការស្រាវជ្រាវ​ឃា.ត់​.ខ្លួ.ន.ជ.នស.ង្ស័.យ​ ៥​នាក់ ​រួម​ទាំង​វត្ថុ​តាង​បញ្ជូន​ទៅកាន់​អធិការ​ដ្ឋាន​នគរបាល​ស្រុក​កណ្ដាល​ស្ទឹង​ ដេីម្បី​ធ្វើ​សាកសួរ​។

​ក្រោយ​ការ​សាកសួរ​ជ.នស.ង្ស័.យ.ទាំង ០៥នាក់ បាន​សារភាព​ចំពោះ​មុខ​សមត្ថកិច្ច​ថា៖​ ខ្លួន​ និង​បក្ខពួក​បាន​ជិះ​ម៉ូតូ​០៣មួយគ្រឿង​ខាង​លេី​ ទៅ​យក​កាំ.បិ.ត​.ផ្គាក់​ និង​កាំ.បិ.ត​
កាចែត ចេញពីផ្ទះរបស់ឈ្មោះ​ រ៉ា​ គឹម​ហុង​ ស្ថិត​នៅភូមិ​ដំរីស្លាប់​ ឃុំទ្រា​ ដដោយជ.ន.ស.ង្ស័.យ​ឈ្មោះ​ រ័ត្ន​ ភារ: ជាអ្នក​បេីកម៉ូតូ​ ឌុបឈ្មោះ​ រ៉ា គីមហុង​ ជិះ​ក្រោយដាក់កាំ.បិ.ត.ផ្គាក់ លេីពូកម៉ូតូហេីយ​អង្គុយលេី ជ.ន.ស.ង្ស័.យ.ឈ្មោះ​ សំ​ តុលា​ ជិះ​ម៉ូតូ​មួយ​ឌុប​ឈ្មោះ​ ហុីម​ ពិសី​ កាន់​កាំ.បិ.ត​.កាចែត​ អង្គុយ​ពីក្រោយ​ ចំណែកជ.ន.ស.ង្ស័.យ​ឈ្មោះ​ ប៊ិត​ សុខយី ជិះ​ម៉ូតូ​មួយ​គ្រឿង​ឌុបឈ្មោះ​ ម៉ាក​ សម្បត្តិ​ ជិះ​ពីក្រោយ​។

ពេល​នោះ​ជ.ន.ស.ង្ស័.យ​ឈ្មោះ​ រ៉ា​ គីម​ហុង​ បានប្រាប់​ក្រុមខ្លួនថាទៅហូបបង្អែម​ រួចក្រុមជនសង្ស័យ​បានជិះម៉ូតូកាត់តាមមុខ​វត្ត​កោះ​សុក្រំ​ ឆ្ពោះ​ទៅ​ផ្លូវ​ជាតិ​លេខ​២​ ពេល​ជិះ​ដល់ផ្លូវជាតិលេខ២ ចំណុច​ព្រំប្រទល់​ស្រុក​បាទី​ ក្រុម​ជ.ន.ស.ង្ស័.យ​បានបត់មកទិសខាង​ជេីងតាមបណ្តោយផ្លូវ​ជាតិ២​ រហូតដល់​ចំណុចកេីតហេតុ​ខាងលើ ក្រុម​​ជ.នស.ង្ស័.យ បាន​ឃេីញ​ជ.ន.រ.ង.គ្រោះ​ជិះ​ម៉ូតូ​មួយគ្រឿង​ខាង​លេី មាន​គ្នា​០២នាក់​ ភ្លាម​នោះឈ្មោះ​ រ័ត្ន​ ភារ: បានជិះ​ម៉ូតូ​ទៅ​កក្បែរ ហេីយ​ជ.នស.ង្ស័.យ​.ឈ្មោះ​ រ៉ា​ គឹម​ហុង​ បាន​យក​កាំ បិត​ ផ្គាក់​ កាប់​ទៅលេីជន​រងគ្រោះ​ចំដេីម​ដៃខាងឆ្វេង​ ឃេីញ​ដូច​នោះ​ជ.ន.រ.ង.គ្រោះ​បាន​ផ្តួល​ម៉ូតូ​រត់​ ហេីយ​ជ.ន.ស.ង្ស័.យ​.ឈ្មោះ​ រ័ត្ន​ ភារៈ​ បានចុះ​ទៅ​លើក​ម៉ូតូ​របស់​ជ.ន.រ.ង.គ្រោះ​ ហេីយ​នាំ​គ្នា​ជិះ​ម៉ូតូ​គេចខ្លួន​មកផ្ទះ​របស់​ឈ្មោះ​ រ៉ា​ គីមហុង​ ពេល​ទៅ​ផ្ទះ​របស់​ឈ្មោះ​ រ៉ា​ គីម​ហុង​ ឈ្មោះ​ រ័ត្ន​ ភារៈ​ ឈ្មោះ សំ​ តុលា​ ឈ្មោះ ហុីម​ ពិសី​ និង​ឈ្មោះ​ រ៉ា​ គីមហុង​ បានជិះម៉ូតូ​ជ.ន.រ.ង.គ្រោះ​ចូលក្នុងផ្ទះ​ ដោយឡែក​ឈ្មោះ​ ម៉ាក​ សម្បត្តិ​, ឈ្មោះ ប៊ិត​ សុខយី​ បានជិះ​ម៉ូតូទៅ​ផ្ទះរបស់ខ្លួន​បាត់ទៅ​។

ពេលនោះឈ្មោះ​ រ័ត្ន​ ភារៈ​ បាន​ជិះ​ម៉ូតូ​ចេញ​ពីផ្ទះ​ រ៉ា​ គឹមហុង​ ទៅផ្ទះ​របស់ខ្លួន​ ដោយឈ្មោះ​ ហុង​ បានដោះស្លាកកលេខ​របស់ជ.ន.រ.ង.គ្រោះបោះចោល​ ​មួយសន្ទុះក្រោយមក​ជ.ន.ស.ង្ស័.យ​ឈ្មោះ​ រ័ត្ន​ ភារៈ​ បាន​ដឹកឈ្មោះ​ យឿន​ វិសាល​ មកផ្ទះ​របស់​ឈ្មោះ​ រ៉ា​ គឹម​ហុង វិញ​រួច​បាន​យកម៉ូតូរបស់​ជ.ន.រ.ង.គ្រោះ​ទៅលាក់​ទុក​ក្នុង​រោង​ចិញ្ចឹម​មាន់​ទុក​ចោល​មួយ​កន្លែង​ស្ថិត​នៅ​ភូមិ​ ត្រពាំង​បារគូ​ ឃុំ​ ត្រពាំងវែង​វែង​ រួចនាំគ្នាទៅផ្ទះរៀងខ្លួន។

បច្ចុប្បន្ន​ជ.ន.ស.ង្ស័.យរួមទាំងវត្ថុតាងកំពុងឃា.ត់.ខ្លួននៅ​អធិការ​ដ្ឋាន​នគរបាល​ស្រុក​កណ្ដាល​ស្ទឹង​ ដេីម្បី​កសាង​សំ.ណុំ​.រឿង​តាម​នីតិវិធី​ច្បាប់​។

អត្ថបទដែលជាប់ទាក់ទង
Open

Close