ជាងកាត់សក់ ស្រឡាញ់ ភេទដូចគ្នា ចាក់ស្លាប់ លើកគ្រែ ជាមួយគ្នា សង្ស័យ ភ្លើងចណ្ឌ
ខេត្តកំពង់ស្ពឺ៖ សមត្ថកិច្ចខេត្តកំពង់ស្ពឺ បញ្ជាក់ថានាថ្ងៃចន្ទ ៥កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានករណី ឃាតកម្ម បុរស និងបុរស ស្រលាញ់គ្នាចាក់សម្លាប់ ត្រង់បំពង់កយ៉ាងសង្វេគ «សង្ស័យរឿងប្រចណ្ឌ»។
របាយការណ៍ សមត្ថកិច្ច បញ្ជាក់ថា មនុស្សស្រលាញ់ ភេទដូចគ្នា២នាក់បានដេកស្លាប់នៅក្នុងថ្លុកឈាមបង្កឱ្យមានការភ្ញាក់ផ្អើលនៅចំណុចខ្នងទំនប់អូរត្រែង ស្ថិតក្នុងភូមិស្វាយ ឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។
តាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក យ៉ាង សុខលី អធិការនគរបាលស្រុកគងពិសី បានឲ្យដឹងថា ជនរងគ្រោះទី ១ មានឈ្មោះ ប៉ូច ផាន់នី ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរ ជាងកាត់សក់ រស់នៅភូមិស្វាយ ឃុំព្រៃញាតិ ស្រុកគងពិសី និងទី២ មានឈ្មោះ ផាន់ ណា ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរ ជាងកាត់សក់ មានស្រុកកំណើត នៅខេត្តបាត់ដំបង ។
បច្ចុប្បន្ន ស្នាក់នៅភូមិស្វាយ ឃុំព្រៃញាតិ ស្រុកគងពិសី បានដេកស្លាប់ក្នុងថ្លុកឈាមទាំងពីរនាក់ ក្រោយបងស្រីមានការសង្ស័យមិនឃើញបេីកទ្វារផ្ទះដេីម្បីប្រកបរបរកាត់សក់។
តាមរយៈការអត្ថាធិប្បាយពីបងស្រីរបស់ជនរងគ្រោះ ប៉ូច ផាន់ណា ថាអាចមកពី ភ្លើងប្រចណ្ឌ ។
ជនរងគ្រោះទាំងពីរនាក់ស្រលាញ់ភេទដូចគ្នា រយ:ពេលច្រេីនឆ្នាំមកហើយ សមត្ថកិច្ចរកឃើញកូនកាំបិតនៅក្បាលគ្រែអ្នកទាំងពីរ ករណីនេះជនរងគ្រោះអាចយកកាំបិតចាក់គ្នាសម្លាប់ដៃគូររួចចាក់សំលាប់ខ្លួនតាមក្រោយតាមព័ត៌មានថា អ្នកទាំងពីរស្រឡាញ់គ្នាខ្លាំងជាងស្ករតាំងម៉ែ មូលហេតុនេះហេីយដែលអាចកើតមកជារឿងភ្លើងប្រចណ្ឌ។


