វិញ្ញាសាវាយសីខេត្តកំពង់ចាមរៀបចំការប្រកួតកីឡាអបអរ ទិវាជ័យជំនះ៧មករា ២០២៣ ត្រូវបានបញ្ជប់ជាស្ថាពរ

ខេត្តកំពង់ចាម៖ ការប្រកួតកីឡា អបអរទិវាថ្ងៃជ័យជំនះ៧មករា ទទួលបានការគាំទ្រខ្លាំងពីមហាជន ដែលបានចូលរួម ក្រោយដំណើការប្រកួតតាំងពីថ្ងៃទី៤ នឹងបានធ្វើពិធីបិទនាល្ងាចថ្ងៃទី៦ ខែមករា ឆ្នាំ២០២៤ នៅទីលានតារាងវាសីសាលាខេត្តកំពង់ចាម។

បើតាមរបាយការណ៍របស់គណៈកម្មាធិការរៀបចំការប្រកួត បានឲ្យដឹងថា ដោយទទួលបានការអនុញ្ញាតពីឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម មន្ទីរអប់រំយុវជន និងកីឡាខេត្ត បានរៀបចំការប្រកួតកីឡាប៉េតង់ និងកីឡាបាល់ទាត់ វាយសី និងកីឡាជាច្រើនប្រភេទទៀត ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥ ទិវាជ័យជម្នះ ៧មករា ឆ្នាំ១៩៧៩ – ២០២៣ ដែលកម្មវិធីប្រកួតជាផ្លូវ ដោយមានក្រុមបានដាក់ពាក្យចូលរួមប្រកួតច្រើនវិញ្ញាសា។ ជាមួយគ្នានោះដែរវិញ្ញាសាវាយសី ក៏ត្រូវបានបញ្ចប់ដោយស្ថាពរ ដែលមាន ៣វិញ្ញាសារ រួមមាន វិញ្ញាសារ យុវជន វិញ្ញាសារក្រុមក្របខណ្ឌ”ក” និងវិញ្ញាសារក្រុមក្របខណ្ឌ “ខ”

ការប្រកួតនេះ រៀបចំឡើងក្នុងគោលបំណង អបអរសាទរថ្ងៃជ័យជម្នះ ដ៏ធំធេងក្នុងប្រវត្តិសាស្ត្រកម្ពុជា ដែលបានរំដោះប្រជាជនកម្ពុជាចេញពីរណ្ដៅឈាម និងទឹកភ្នែក និងដើម្បីបន្តផ្សព្វផ្សាយដល់ យុវជនជំនាន់ក្រោយ ដែលមិនបានឆ្លងកាត់ របបវាលពិឃាតនេះ បានយល់ដឹងកាន់តែច្បាស់ នូវអនុស្សាវរីយ៍ដ៏ជូរចត់ ដែលប្រជាជនកម្ពុជាពិតជាមិនអាចបំភ្លេចបាន នូវស្នាមអតីតកាល ក្រោមរបបប្រល័យពូជសាសន៍របស់ពួក ប៉ុល ពត ដ៏ឃោរឃៅយង់ឃ្នងបំផុត ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ ។
ក្រោយធ្វើការប្រកួតរយៈពេល៣ថ្ងៃនេះ ជាលទ្ធផលបានជ្រើសរើសជើងឯក ក្នុងនោះមាន៖
វ័យចាស់ ក្របខណ្ឌ”ខ”
ជ័យលាភីលេខ១ បានទៅលើ លោក សៅ ម៉េងហួរ និងលោក អ៉ឹង តេកឡេង ក្លិបវាយសីកងប្រាំ
ជ័យលាភីលេខ២ បានទៅលើ លោក អឿ សុបញ្ញានិង ធន់ វណ្ណា ក្លិបវាយសីកងប្រាំ
ជ័យលាភីលេខ៣ បានទៅលើ កែវ វណ្ណៈ និងហ៊ាបភារម្យ
ក្របខ័ណ្ឌ ក
ជ័យលាភីលេខ១ បានទៅលើ លោក ថាវ សុផល និង លោក គឹម សំឡី (សាលាខេត្ត)
ជ័យលាភីលេខ២ បានទៅលើ កញ្ញា ឡេង ដាវីនិង កញ្ញា ភាន់ ចិន្តា ក្លិបវាយសីសាលាខេត្ត
ជ័យលាភីលេខ៣ បានទៅលើ លោក ឌី លីដា និងលោក ឈិន ប្រណិត ក្លិបកងប្រាំ

ក្របខ័ណ្ឌ យុវជន
ជ័យលាភីលេខ១ បានទៅលើ លោក កែវ ចិន និងលោក សុ វិសា (ម៉ារិសា)
ជ័យលាភីលេខ២ បានទៅលើ លោក អ៉ិត ឡេង និងលោក ចាន់ ពិសិដ្ឋ (មន្ទីរផែនការ)
ជ័យលាភីលេខ៣ បានទៅលើ លោក សំ រដ្ឋា និងលោក សុខ សុធារះ (ម៉ារិសា)។ រង្វាន់ចំពោះ ជ័យលាភីលេខ ១ទទួលបាន
ចំណាត់ថ្នាក់លេខ១ ក្របខ័ណ្ឌ ក និងក្របខណ្ឌយុវជន ទទួលបាន ថវិកា១.២០០.០០០រៀល ស្បែកជើង២គូរ រ៉ាកែតវាយសី២ដើម កាបូបដាក់រ៉ាកែរចំនួន០២ . ចំណាត់ថ្នាក់លេខ២ ទទួលបានថវិកា ៧៦០.០០០រៀល រ៉ាកែត២ដើម និងចំណាត់ថ្នាក់លេខ ៣ ថវិកា ៥២០.០០០រៀល កាបូបដាក់រ៉ាកែតចំនួន២ ។
ដោយឡែកចំណាត់ថ្នាក់លេខ១ ក្របខ័ណ្ឌ ខ ទទួលបាន ថវិកា១.២០០.០០០រៀល រ៉ាកែតវាយសី២ដើម កាបូបដាក់រ៉ាកែរចំនួន០២ ចំណាត់ថ្នាក់លេខ២ ទទួលបានថវិកា ៧៦០.០០០រៀល រ៉ាកែត២ដើម និងចំណាត់ថ្នាក់លេខ ៣ ថវិកា ៥២០.០០០រៀល កាបូបដាក់រ៉ាកែតចំនួន២ ។ ឯកឧត្តម ហួត វុទ្ធី ប្រធានគណកម្មការនៃការប្រកួតកីឡាវាយសី ក៏បានថ្លែងអំណរគុណចំពោះសប្បុរសជនដែលបានឧបត្ថម្ភគាំទ្រទាំងថវិកា និងសំភារៈផ្សេងៗដើម្បីបំរើអោយការប្រកួតនេះរួមមាន ឯកឧត្តម លន់ លឹមថៃ តំណាងរាស្ត្រមណ្ឌលកំពង់ចាម ឯកឧត្តម អ៊ុន ចានដា អភិបាលខេត្តកំពង់ចាម ឯកឧត្តម ហួត វុទ្ធី អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ខេត្តត្បូងឃ្មុំ និងលោកជំទាវ ឧកញ្ញា អាន ម៉ារ៉ាឌី និងលោកជំទាវ ឯកឧត្តម សួស ឡា ប្រធានសាលាដំបូងខេត្តកំពង់ចាមនិងលោកជំទាវ ឯកឧត្តមវង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញាខេត្តកំពង់ចាម និងលោកជំទាវ លោក ហេង កុសលបុត្រ និងភរិយា លោកមេធាវី អ៊ន ប៊ុនឆេង ហាងលក់សំភារៈកីឡា ខេមរៈ មហានគរ និងហាងលក់សំភារៈកីឡារ៉ាកែតធា ផងដែរ។

អត្ថបទដែលជាប់ទាក់ទង
Open

Close