សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានទទួលពាក្យបណ្តឹង និងដោះស្រាយហើយ!

ស្ថានីយទូរទស្សន៍ TOWN FULL HDTV សូមថ្លែងអំណរគុណដល់ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ដែលបានទទួលពាក្យបណ្តឹង និងដោះស្រាយ ដោយបញ្ញាញាណ និងយុត្តិធម៌ ជូនលោកគ្រូ ស្វាយ សុខុន គ្រូបង្ហាត់របស់កីឡាករ រិន ដេវីត រួមទាំងអ្នកគាំទ្រគុនខ្មែរទាំងអស់គ្នាក្នុងជំនួប វគ្គផ្តាច់ព្រ័ត្រជាមួយកីឡាករ ធន់ អៀងឡៃ កាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៤ ។

ក្រោយការពិនិត្យ និងសើរើការប្រកួតសារជាថ្មី សហព័ន្ធកីឡាប្រដាល់គុនខ្មែរ រកឃើញថាចៅក្រម ៣រូបបានផ្តល់ពិន្ទុមិនត្រឹមត្រូវ ដូច្នេះក្នុងនាមស្ថានីយទូរទស្សន៍ថោនសុំផ្អាកការងាររបស់ពួកគាត់នៅសង្វៀនគុនខ្មែររបស់ស្ថានីយទូរទស្សន៍ថោនជាបណ្ដោះអាសន្ន ។

ស្ថានីយទូរទស្សន៍ថោន នឹងរង់ចាំការសម្រចជាថ្មីរបស់ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ។

សូមអរគុណ!

អត្ថបទដែលជាប់ទាក់ទង
Open

Close