ចុះល្បាត ត្រួតពិនិត្យអាវុធជាតិផ្ទុះ គ្រឿងញៀន គ្រឿងស្រវឹង ឆែកឃើញកាំភ្លើង​ ឃាត់ខ្លួន!

បាត់ដំបង៖ នៅវេលាមោង៧និង00នាទីយប់ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ លោក វរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោល ដឹកនាំកម្លាំង ចុះល្បាត ត្រួតពិនិត្យអាវុធជាតិផ្ទុះ គ្រឿងញៀន គ្រឿងស្រវឹង លើមធ្យោបាយធ្វើដំណើរ តាមបណ្តោយដងផ្លូវជាតិលេខ 57B ដែលមានកម្លាំងសរុប ចំនួន៣០នាក់។

នៅវេលាម៉ោង ៩និង១៩នាទី យប់ថ្ងៃដដែល កម្លាំងជំនាញបានធ្វើការឆែកឆេរ និង ឃាត់ខ្លួនជនសង្ស័យម្នាក់ ប្រើប្រាស់ កាំភ្លើងខ្លី ១ដើមខុសច្បាប់។

ជនសង្ស័យមានឈ្មោះ យើន ថាវ័ន ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅ ក្នុងភូមិរូងអំពិល ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង ជិះម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1AT-7163 រកឃើញអាវុធខ្លីមួយដើម ម៉ាក ZORAKI  M906 ពណ៌ខ្មៅ បង់ចំនួន១ គ្រាប់ចំនួន៥គ្រាប់ និង លុយបាតចំនួន ១២៦០០បាត (មួយមឺុនពីរពាន់ប្រាំរយបាត)។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងនគរបាលជំនាញ ឃីខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននរគបាលស្រុកថ្មគោល ដើម្បីរៀបចំសំណរឿង បញ្ជូនទៅស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង ចាត់ការបន្តទៅតាមនីតិវិធី៕ ដោយ ៖ សុខ កុសល

 

អត្ថបទដែលជាប់ទាក់ទង
Open

Close