បុរស ដែល បង្ហោះព័ត៌មានមិនពិត «ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កំពុងតាមចាប់អ្នកដែលប្រើ ហិ ..;ង្សា លើកុមារនៅក្នុងសាលារៀន» ចូលខ្លួនបំភ្លឺហើយ…!

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ម្ចាស់ផេកហ្វេសប៊ុកឈ្មោះ គុណ ឪពុកម្តាយ ដែលមានឈ្មោះ ស្វាយ ផល្លា បុខរបរ កសិករ មានទីលំនៅបច្ចុប្បន្នភូមិជ្រែ ឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានចូលខ្លួនមកបំភ្លឺនៅ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជុំវិញការបង្ហោះផ្សព្វផ្សាយព័ត៌មានមិនពិត ដែលមានខ្លឹមសារថា ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កំពុងតាមចាប់អ្នកដែលប្រើ ហិ ..;ង្សា លើកុមារនៅក្នុងសាលារៀន ដើម្បីធ្វើកិច្ចសន្យាទទួលកំហុស និងសុំទោសជាសាធារណៈ និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំពោះការផុសព័ត៌មានគ្មានប្រភពច្បាស់លាស់ បំពុលសង្គម។

ជាមួយគ្នានេះសមត្ថកិច្ចក៏បានឲ្យធ្វើកិច្ចសន្យា និងអប់រំណែនាំឱ្យបញ្ឈប់ការផុសព័ត៌មានមិនពិតនេះតទៀតទេ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close