មុនចេញពីតំណែងជាអភិបាលខណ្ឌ លោក ឯក ឃុនដឿន ប្រើកណ្តាប់ដៃ ចំពោះសំណង់លើដីផ្លូវសាធារណៈ

ភ្នំពេញ៖ រដ្ឋបាលខណ្ឌឫស្សីកែវ បានចុះអនុវត្តវិធានការរដ្ឋបាលដកសម្ភារៈសំណង់ដែលសាងសង់លើដីផ្លូវសាធារណៈ
អនុវត្តតាមបញ្ជាដឹកនាំរបស់លោក ឯក ឃុនដឿន អភិបាល ននៃគណៈអភិបាលខណ្ឌប្ញស្សីកែវ រសៀលថ្ងៃអាទិត្យ ៨រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤ លោក លឹម សាម៉ឺឌី នាយករដ្ឋបាលខណ្ឌ បានដឹកនាំក្រុមការងារសំណង់ សណ្តាប់ធ្នាប់ខណ្ឌ ចុះដកហូតសម្ភារៈការដ្ឋានសំណង់រឹងមាំរបស់ឈ្មោះ បាន ម៉េងទូច ដែលបានសាងសង់លរំលោភលើដីផ្លូវសាធារណរបស់រដ្ឋ មានទីតាំងស្ថិតនៅភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ យកមករក្សាទុកបណ្តោះអាសន្ននៅសាលាខណ្ឌឫស្សីកែវ។
ករណីនេះ រដ្ឋបាលខណ្ឌឫស្សីកែវ បានចេញជូនដំណឹងចំនួន២ដងរួចមកហើយតម្រូវឲ្យឈ្មោះ បាន ម៉េងទូច រុះរើសំណង់ដែលរំលោភលើផ្លូវសាធារណៈចេញវិញ ប៉ុន្តែឈ្មោះ បាន ម៉េងទូច មិនត្រឹមតែមិនអនុវត្តតាមការណែនាំរបស់រដ្ឋបាលខណ្ឌទេហើយថែមទាំងបន្តលួចសាងសង់ដោយខុសច្បាប់។
ក្នុងករណីឈ្មោះ បាន ម៉េងទូច នៅតែរឹងរូសបន្តសកម្មភាពល្មើសច្បាប់បន្តទៀត រដ្ឋបាលខណ្ឌ នឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់។

អត្ថបទដែលជាប់ទាក់ទង
Open

Close