ប៉ូលិស ក្រុងប៉ោយប៉ែត ហាមមិនឲ្យលក់ និងប្រើប្រាស់ បារីអេឡិចត្រូនិច (វ៉េប) បន្តទៀតទេ!

ខេត្តបន្ទាយមានជ័យ ៖ អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានបញ្ជាក់ថា នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង០០:៣០នាទី កម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានចុះធ្វើការណែនាំ ផ្សព្វផ្សាយ អប់រំ តាមផ្លូវសាធាណៈ និងអោយប្រជាពលរដ្ឋបញ្ឈប់ មិនឲ្យលក់ និងប្រើប្រាស់បារីអេឡិចត្រូនិច (វ៉េប) បន្តទៀតទេ ព្រោះ វាធ្វើឱ្យមានផលប៉ះពាល់ និងគ្រោះថ្នាក់ប្រព័ន្ធខួរ ក្បាលដ៍ធ្ងន់ធ្ងរ រួចហើយកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន ក៍បានដកហូតបារីអេឡិចត្រូនិច (វ៉េប) បានចំនួនដូចខាងក្រោម៖

សម្ភារះ និងវត្ថុតាង

១.ម៉ាសុីន ចំនួន៧៦គ្រឿង។
២.ក្បាល វ៉េប ចំនួន២៧១ក្បាល។
៣.ប្រភេទប្រអប់ ចំនួន១៧៧ប្រអប់។
៤.ប្រភេទកញ្ចប់ថង់ចំនួន៥៩កញ្ចប់។
៥.ទឹក វ៉េប ចំនួន១០ដប។
៦.ក្បាល(អត់ទឹក)ចំនួន៥២ក្បាល។
៧.ថ្មមួយប្រអប់។
៨.ប្រភេទកញ្ចប់៣៩កញ្ចប់។

ត្ថុតាង ទាំងអស់ត្រូវបានដកហូតរក្សាទុកនៅផ្នែកជំនាញ។

ចំណែកបុគ្គលដែលពាក់ព័ន្ធ ជំនាញបានធ្វើកិច្ចសន្យា និងអប់រំអោយត្រឡប់ទៅលំនៅដ្ឋានរៀងៗខ្លួនវិញ។

អត្ថបទដែលជាប់ទាក់ទង
Open

Close