ថ្មីៗនេះ មានជនអនាមិក បង្កើតហ្វេសប៊ុកផេក Town Sports ក្លែងក្លាយ

ស្ថានីយ៍ទូរទស្សន៍ ថោន បញ្ជាក់ថា ថ្មីៗនេះយើងបានឃើញជនអនាមិក បានបង្កើតហ្វេសប៊ុកផេក Town Sports ដែលមានបំណងធ្វើឱ្យមានការភាន់ច្រឡំថាជាកម្មសិទ្ធរបស់ស្ថានីយទូរទស្សន៍ថោនតែម្តង ទាំងឈ្មោះ ទាំង Profile ទាំង Cover ថែមទាំងចំណាយលុយ Boost ឱ្យមានការ Follow ផេកនេះបន្ថែមហាក់បីដូចជារបស់ស្ថាប័នផ្លូវការអញ្ចឹង ។

អាស្រ័យដូចនេះស្ថានីយទូរទស្សន៍ថោន សូមបដិសេធផេក Town Sports ខាងលើដែលមានអ្នក Followers ចំនួន 1.7K មិនមែនជារបស់ស្ថានីយទូរទស្សន៍ថោនទេ ហើយស្ថានីយសូមមិនទទួលខុសត្រូវរាល់ការផុសរបស់ផេកខាងលើ ហើយត្រូវបញ្ឈប់រាល់សកម្មភាពទាំងឡាយជាបន្ទាន់ និងត្រូវប្តូរឈ្មោះផេក ប្តូររូប Profile និង Cover បើមិនដូច្នេះទេអ្នកបង្កើតផេកក្លែងក្លាយខាងលើ នឹងត្រៀមទទួលខុសត្រូវចំពោះមុខច្បាប់ ខណៈផេក Town Sports ផ្លូវការរបស់ស្ថានីយទូរទស្សន៍ថោនមានអ្នក followers ចំនួន 584K ។

អត្ថបទដែលជាប់ទាក់ទង
Open

Close