មន្រ្តី​សុយោដី​ ម្នាក់ស្រវឹង​ស្រា បើកឡានឡេីងសួនច្បារបុកផ្ទាំងតាំងពិពណ៌សមទ្ធិផលមុខស្នាក់ការខេត្ដន(រង្វង់​មូ​ល​វិមានឯករាជ្យ​កំពង់ស្ពឺ​)​

ខេត្តកំពង់ស្ពឺ៖ សមត្ថកិច្ច បញ្ជាក់ថា  បុរសម្នាក់ដែលត្រូវបានមហាជននៅទូទាំង​ខេត្ត​កំពង់ស្ពឺ​ស្គាល់យ៉ាង​ច្បាស់​ថាមានឈ្មោះ​ ឡេ​ង ដារ៉ា អាយុ៥២ឆ្នាំ មុខរបរ​ជាមន្រ្តី​សុយោដី​ ប្រចាំ​ស្រុក​សំ​រោងទង​ ខេត្ដកំពង់ស្ពឺ​ មានទីលំនៅភូមិចំបក់ ឃុំវល្លិ៍សរ ស្រុកសំរោងទង ។
បានបេីករថយន្ដ​ ម៉ាកFORD RANGER XLT ពណ៌ស ពាក់ផ្លាកលេខកំពង់ស្ពឺ​ 2C.1972 ធ្វើ​ដំ​ណើ​រ​ចេញ​ពី​ទិសខាងកេីតឆ្ពោះទៅទិសខាងលិច​ ផ្លូវ​ស្រ​បតាមបណ្ដោយ​ស្ទឹងព្រែកត្នោត​ លុះមកដល់ចំ​ណុច​មុខសួនរូបសម្ដេចព្រះ​សង្ឍរាជ​​ជួនណាត​ បានបត់ឡេី​ងលេីសួនច្បារសាធារណៈមុខទីស្នាក់​ការ​ខេត្ត​ ក្បែររង្វង់មូលវិមានឯករាជ្យ​កំពង់ស្ពឺ​ ។

ក្នុងហេតុការណ៍​គ្រោះថ្នាក់​ខាងលេី​បណ្ដាលឱ្យ​មនុ​ស្ស​ម្នាដែលកំពុងតែធ្វេីដំណេីរចេញចូល​ ហាត់ប្រា​ណ​រត់ជាន់ជាន់​ជេីងគ្នាដោយសារតែភ័យលោះ​ព្រ​លឹងចុះក្នុងបឹងដកព្រលិតអ​ស់​ បន្ទាប់​មកបុរសជាអ្នកបេីកបររថយន្ដបានបេីកទ្វាចេញមកដោយអាការៈស្រវឹងជោកជាំ​ ហេីយស្រែកថាមិនអីទេទុកឲ្យខ្ញុំដោះស្រាយៗៗ​ មហាជន​នាំគ្នា​ឆ្ងល់ថា​ហេតុ​អីមន្រ្ដីសុយោដីរូបនេះមានពេលវេលាស្រវឹងស្រាទាំងក្បា​លព្រល​ប់បែបនេះ​ គាត់​មិនធ្វើ​ការទេអីឬ? បានជាស្រវឹ​ង​តាំ​ងពីម៉ោង​ ១៧:០០នាទីល្ងាចទៅហេីយ​ សួរថាតេីគា​ត់ហូបស្រាតាំងពីពេលណា? ? ? ?

គ្រោះថ្នាក់ចរាចរណ៍ខាងលេីបណ្ដាលអោយខូចខាតរថយន្ត​ និងផ្លាកផ្ទាំងប៉ាណូ ដែលរដ្ឋបាលខេត្ដកំពង់ស្ពឺដាក់តាំង​ពិពណ៌​រូបលម្អរនៅទីសួនសាធារណៈជូនប្រជាពលរដ្ឋអំពី​សមទ្ធិផល​នានារបស់ខេត្ដនិងប្រទេស​ ។

អ្នកបេីកបរ​រថយន្ត​បង្កក្រោយសមត្ថកិច្ចជំនាញចរាចរណ៍តេ​ស្ដជាមួយឧបករណ៍គឺមានជាតិស្រវឹង ខ្ពស់​ហួសពីកម្រិត​ 155​ mg/L និងបា​នធ្វើការផាកពិន័យតាមនិតិវិធី រីឯ​ការខូចខាតសម្ភារៈ​ជំនា​ញ​បានប្រគល់ជូនរដ្ឋបាលខេត្ដដេីម្បីដោះស្រាយលេី​សំណ​ង​។

សំណូមពរ​ សូមមេត្ដា​បញ្ឍប់​បេីកបរក្នុងពេលស្រវឹង។

ប្រភព៖ ស្នងការខេត្តកំពង់ស្ពឺ

 

អត្ថបទដែលជាប់ទាក់ទង
Open

Close