ទទួលស្គាល់កំហុសហើយ…!

ភ្នំពេញ៖ ហ្វេសប៊ុក ឈ្មោះ Santakh បង្ហោះថា ជាដំបូងសូមគោរពដល់ថ្នាក់ដឹកនាំ និងសូមគោរពបងប្អូនខ្មែរយើងទូទាំងប្រទេស ខ្ញុំបាទ ស៊ុំ សារុន (ហៅសាន់តា) សូមចេញមុខដឹងនូវកំហុសឆ្គងដែលបានថតរូបមិនគប្បីជាមួយរូបសំណាក់សេះសមុទ្រដោយអចេតនា ខ្ញុំពិតជាសុំទោសបងប្អូនជនរួមជាតិ សុំទោសដែលខ្ញុំថតរូបខ្វះការគិត បង្ហាញកាយវិការមិនល្អ មកពីខ្ញុំពុំសូវមានចំណេះដឹងគិតមិនបានវែងឆ្ងាយ ។
⁃ ទាក់ទងនឹងរូបភាពបែកធ្លាយ គឺជារូបភាពខ្ញុំថតកម្សាន្ត Copy Style តាមបងប្អូន និងបានយកមកដាក់ Story លេងនៅម៉ោង 12យប់ តែ3នាទី ក៏លុបវិញភ្លាមៗ ព្រោះគិតថារូបមានសកម្មភាពមិនសមរម្យ
⁃ សម្រាប់ការថតរូបនេះ គឺពិតជាគ្មានគោលបំណងមើលងាយរូបសំណាកសេះសមុទ្ររបស់ប្រទេសខ្ញុំឡើយ

កំហុសមួយនេះខ្ញុំនឹងចងចាំអស់មួយជីវិត មិនឲ្យមានលើកក្រោយ និងសង្ឃឹមថាបងប្អូនជនរួមជាតិរបស់ខ្ញុំអត់អោនឲ្យមនុស្សគ្មានការអប់រំដូចខ្ញុំបាទ។

ដោយឡែក ផេក ស្នងការដ្ឋាននគរបាលខេត្តកំពត ៖ លោកឯងគិតថាការថតបែបនេះជាត្រឹមត្រូវដែរទេ ! នេះជាទង្វើរគ្មានសីលធម៏ក្នុងខ្លួនទាល់តែសោះ នេះជាការម៉ាក់ងាយមកលើការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំខេត្កខ្ញុំ សូមលោកលប់រូបនេះចេញ ។

អត្ថបទដែលជាប់ទាក់ទង
Open

Close