កំពុងចំតិត អ៊ុត ក្រាស់ ស្តើង ប៉ូលិស មកដល់ល្មម…!

ខេត្តកំពង់ស្ពឺ៖ ទទួលបាន​ព័ត៌មាន​ ពីពលរដ្ឋ​ល្អ​ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ កម្លាំងនគរបាលស្រុកសំរោងទង បានបង្រ្កាបក្រុមលេងល្បែងស៊ីសងប្រភេទ ( អាប៉ោ​ង ) មួយកន្លែងស្ថិតនៅព្រៃខាងលិចភូមិគោកមានជ័យ ឃុំព្នាយ ស្រុកសំ​រោងទង ខេត្តកំពង់ស្ពឺ ឃាត់មនុស្សបានចំនួន ៤នាក់

១- ឈ្មោះ សៀង អៀ ភេទប្រុស អាយុ ៤៣ឆ្នាំ ( អ្នក​បា​ញ់ មេ )
២- ឈ្មោះ យ៉ែម រី ភេទប្រុស អាយុ ៦១ឆ្នាំ
៣-ឈ្មោះ ផុន ខា ភេទប្រុស អាយុ ៤៣ឆ្នាំ
៤-ឈ្មោះ អែម ស ភេទស្រី អាយុ ៥៩ឆ្នាំ

សមត្ថកិច្ច​បានធ្វេី​ការដកហូត​ វត្ថុតាង​រួមមាន​ ៖

មេអាប៉ោង ១ កំរាល ១ ចានគ្រប ១ ម៉ូតូ ១គ្រឿង និងលុយរៀលមួយចំនួន ១៦៥.០០០៛ ( ដប់ប្រាំមួយម៉ឺនប្រាំពាន់រៀល ) ។

បច្ចុប្បន្ន​មុខសញ្ញា​ល្បែងសុីសង​ អាប៉ោង​ឃាត់ខ្លួន​បញ្ជូន​ម​កអធិការដ្ឋាន​នគរបាល​ស្រុក​ ដេីម្បី​បំពេញ​នីតិវិធី​បញ្ជូន​ទៅ​ ការិយាល័យ​ព្រហ្មទណ្ឌ​ នៃស្នងការដ្ឋាន​នគរ​បាលខេត្ដកំព​ង់ស្ពឺ​ ចាត់ការ​នីតិវិធី​បន្ដ​៕

អត្ថបទដែលជាប់ទាក់ទង
Open

Close