រឿង ថៅកែចិន បង្កហិង្សា លើស្ត្រីអ្នកបកប្រែភាសាចិន! សមត្ថកិច្ច ថា បានកសាងសំណុំរឿង តាមនីតិវិធីរួចហើយ!

ខេត្តកណ្តាល៖  ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមឆ្លើយតបជូនសាធារណជនទៅនឹងគេហទំព័រ KFN Hot News ដែលបានផ្សព្វផ្សាយវីដេអូសម្ភាសន៍ជនរងគ្រោះ អមដោយខ្លឹមសារថា៖ ពុទ្ធោអើយ ពិតជាអយុត្តិធម៍ខ្លាំងណាស់ ! បងស្រីម្នាក់ដែលត្រូវបានគេជួលអោយទៅបកប្រែជាមួយថៅកែចិន នៅអាគារ Princess ៤ ស្ថិតនៅក្រុងសំពៅពូន ខេត្តកណ្តាល បែរជាត្រូវថៅកែចិននិងបក្ខសពួកនៅទីនោះ ចាប់បង្ខាំង បង្ករបួសស្នាម ហើយបាញ់លុយអោយជនសង្ស័យអស់ចំនួន ២៤០០ ដុល្លារ ជាថ្នូរនៃការដោះលែង ឥឡូវបានដាក់ពាក្យបណ្តឹង និងកំពុងស្រែកដង្ហើយរកយុត្តិធម៌។

ក្រោយពីទទួលបានព័ត៌មានខាងលើភ្លាម ដោយអនុវត្តតាមបទបញ្ជាលោកឧត្តមសេនីយ៍ទោ ស្នងការ កម្លាំងជំនាញបានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ គឺជា ករណី ហិង្សាដោយចេតនា កេីតហេតុ កាលពី ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ០០:៥០នាទីចំណុច ក្នុងក្រុមហ៊ុនព្រីនស៍៤ ស្ថិតនៅភូមិព្រែកសុឹង សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល។

ពាក់ព័ន្ធករណីនេះ កម្លាំងជំនាញខេត្ត និងកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងសំពៅពូន បានកសាងសំណុំរឿង តាមនីតិវិធីរួចហើយ។

អាស្រ័យហេតុនេះ សូមសាធារណជន និងបណ្តាញសារព័ត៌មាន ជ្រាបតាមការគួរ!

អត្ថបទដែលជាប់ទាក់ទង
Open

Close