អាយ៉ៃ ឆ្លើយឆ្លង ! ប្រធាន​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ លើកឡើថា​​ ខ្លាច​មាន​ការ​កេង​ប្រយោជន៍​ពី​​ការ​ផលិត​មាតិកា​​របស់​ Admin Page , សារព័ត៌មាន នានា ខណៈ ប្រធានចាប់គូ នៅសង្វៀនគ្រុឌគុនខ្មែរ មាន​ចំណុច​ខ្លះ​ចង់​លើក​ឡើង​ដែរ….!

កីឡា៖ កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥ ឯក​ឧត្ដម​ ខូវ ឆាយ ប្រធាន​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​​ បានសរសេរបង្ហោះថា ៖ ខ្ញុំព្រួយបារម្ភពីការអភិវឌ្ឍន៍និងអនាគតរបស់ក្មេងៗប៉ុន្មាននាក់នេះណាស់។
ជាទូទៅខ្ញុំសង្កេតឃើញថា ភាពជោគជ័យលឿនពេក (វ័យក្មេងពេក) នឹងមិនអាចយូរអង្វែងឡើយ។ ប្រៀបដូចដើមស្វាយដែលមានផ្លែហុចផលលឿនពេក វានឹងក្រិនលែងលូតលាស់ហើយផ្តល់ទិន្នផលតិចតួចជាងដើមដ៏ទៃ។
សំណូមពរអោយមានការយកចិត្តទុកដាក់នឹងថែរក្សាពួកគាត់ដូចតទៅ៖
1- គ្រូៗកុំផ្តោតលើការប្រកួតច្រើនពេក ត្រូវផ្តោតលើការអភិវឌ្ឍន៍ក្មេង កុំដើម្បីចង់ប្រកួត ចង់ឈ្នះ បុកហាត់ហួសកំលាំងក្មេង អាចប៉ៈពាល់ដល់សុខភាពនិងការលូតលាស់របស់ក្មេងៗ
2- ប្រធានក្លឹបត្រូវធានាអោយបាននូវការសិក្សារបស់ក្មេងៗ ដោយមិនអោយការហ្វឹកហាត់ ប៉ៈពាល់ការសិក្សា
3- ស្ថានីយ៍ទូរទស្សន៍ ម្ចាស់កម្មវិធី សូមកុំរៀបចំផ្គូរផ្គងការប្រកួតញឹកញាប់ពេកដល់ក្មេងៗក្រោម15ឆ្នាំ បើអាចគួរតែត្រឹម1ខែ1ប្រកួតបានហើយ
4- គួរតែផ្តល់ថវិកាតម្លៃខ្លួនសមរម្យបន្តិចអោយថ្នាលក្មេងៗ បើអាណិតស្រលាញ់និងចង់ជួយអភិវឌ្ឍពួកគាត់ សូមកុំអោយលុយតិច តែប្រកួតច្រើនញឹកញាប់
5- ឪពុកម្តាយ សូមកុំយកកូនៗអាយុក្រោម15ឆ្នាំជាឧបករណ៍រកប្រាក់ដើម្បីផ្គត់ផ្គង់ខ្លួននិងគ្រួសារ (កុំជម្រុញកូនអោយប្រកួតញឹកញាប់ដើម្បីប្រាក់)
6- សារព័ត៌មាន អេដមីនផេក ម្ចាស់អាខោននានា សូមកុំកេងប្រយោជន៍ពីក្មេងដោយបង្កើតមាតិការព័ត៌មានពីក្មេងៗ ដើម្បីបានLike Share ឬចំណូលពីបណ្តាញសង្គម។

ខ្ញុំពិតជាព្រួយបារម្ភថាការលើកដម្កើងពួកគាត់ជ្រុលពេកអាចនាំអោយពួកគាត់មានមោទកភាពជ្រុល និងភ្លេចខ្លួន ភ្លើតភ្លើន។ តាមការសង្កេត កីឡាករដែលល្បីពីក្មេងៗ ហើយប្រកួតញឹកញាប់តាំងពីអាយុ10ឆ្នាំជាង ដូចជាសឹងតែបាត់ឈ្មោះអស់ហើយ។

បើមានការខុសឆ្គងសូមចូលរួមកែលម្អ និងសូមអភ័យទោសផងបើមានការលើសលួសដល់អ្នកពាក់ព័ន្ធ។

ដោយឡែក លោក ម៉ុល នី ប្រធានចាប់គូ នៅសង្វៀនគ្រុឌគុនខ្មែរ សរសេរ បង្ហោះ លើហ្វេសប៊ុកផ្លូវការ នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥ ថាទាក់​ទង​នឹង​ការ​​លើក​ឡើង​របស់​ ឯក​ឧត្ដម​ ខូវ ឆាយ ប្រធាន​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​​ ខ្ញុំ​សូម​​គាំទ្រ​ តែ​ក៏​មាន​ចំណុច​ខ្លះ​ចង់​លើក​ឡើង​ដែរ​។​

-​​​ដូច​ជា​ករណី​ការ​ប្រកួត​១​ខែ​ម្ដង ជា​ទូទៅ​ការ​ប្រកួត​របស់​ក្មេង​ៗ​គឺ​យើង​រៀបចំ​ទៅ​តាម​​កាល​កំណត់​របស់​សហព័ន្ធ​ ១​ខែ​រៀបចំ​ឲ្យ​បាន​១​ប្រកួត​​ឬ​អាច​លើស​នេះ​។ ​មួយ​ទៀត​ទាក់​ទង​តម្លៃ​ខ្លួន​វិញ បច្ចុប្បន្ន​ក្មេង​ៗ​ថ្នាល​ដែល​ប្រកួត​នៅ​ស្ថានីយ​ទទក​គឺ​ថ្នាក់​ដឹក​នាំ​លោក​យក​ចិត្ត​ទុក​ដាក់​ណាស់​លោក​ផ្ដល់​ជូន​លើស​​កីឡាករ​ចាស់​ៗ​ឬ​ហាត់​យូរ​ឆ្នាំ​ដែល​មិន​សូវ​ល្បី​ផង។

-​តម្លៃ​ខ្លួន​នេះ ​ខ្ញុំ​សូម​មិន​បញ្ចេញ​ទេ​ តែ​ចង់​បញ្ជាក់​ថា វា​​ស្ថិត​នៅ​កម្រិត​ខ្ពស់​មួយ​​​​ដែល​អាច​ទទួល​​យក​បាន​។

-​ចំណុច​ទី​៦ ឯក​ឧត្ដម​​ ខ្លាច​មាន​ការ​កេង​ប្រយោជន៍​ពី​​ការ​ផលិត​មាតិកា​​របស់​ Admin Page , សារព័ត៌មាន នានា ប៉ុន្តែ​ចំណុច​នេះ​​ខ្ញុំ​យល់​ថា យើង​រាល់​ថ្ងៃ​បាន​ពួក​គាត់​ហ្នឹង​ហើយ​ជួយ​ផ្សព្វផ្សាយ​ឲ្យ​បាន​ដល់​ពុក​ម៉ែ​បង​ប្អូន​យើង​​នៅ​តាម​បណ្ដា​ខេត្ត​ឬ​ក៏ក្រុង​បាន​ដឹង​ពី​ទុក្ខ​លំបាក​ឬ​ក៏​ចំណុច​វិជ្ជមាន​-​អវិជ្ជមាន​នានា​របស់​កីឡាករ​យើង​ ហើយ​នឹង​មាន​ការ​គាំទ្រ​កាន់​តែ​ខ្លាំង​ឡើង​។ ​​​ការ​ផ្សព្វផ្សាយ​​កន្លង​មក​យើង​សុទ្ធ​តែ​បាន​ដឹង​ហើយ​ថា វា​មាន​ល្អ​មាន​អាក្រក់​ជៀស​មិន​ផុត​ទេ​ តែ​ក៏​ឃើញ​ភាគ​ច្រើន​គឺ​ផ្សព្វផ្សាយ​តែ​រឿង​ល្អ​ៗ និង​ទុក្ខ​លំបាក​របស់​កីឡាករ​ជា​ដើម​។

-​​រឿង​កាន់​តែ​​សំខាន់​ទៀត​នោះ​ ការ​ផ្សព្វផ្សាយ​ពី​គុនខ្មែរ​ស្ដី​ពី​ភាពជោគ​ជ័យ និង​​ការ​តស៊ូ​របស់​ក្មេង​ៗ​វា​ក៏​អាច​ជា​ចលករ​មួយ​​ជួយ​អូស​ទាញ​ឲ្យ​ក្មេង​ៗ​ងាក​មក​ស្រលាញ់​គុន​ខ្មែរ​ ហើយ​ពួក​គាត់​អាច​ចៀសឆ្ងាយ​ពី​គ្រឿង​ញៀន​ ការ​ដើរ​លេង​​​ប៉ោឡែ​អី​នានា​។ ​ការ​ប្រម៉ូត​ផ្សព្វផ្សាយ​របស់​ Admin ​តាម​រយៈ​រូបភាព ឬ​វីដេអូ នានា​​ក៏​គាត់​មាន​ចេតនា​ល្អ​ដែរ​ ពេល​ខ្លះ​ពួក​គាត់​ចង់​ឲ្យ​ក្មេង​ៗ​ថ្នាល​ដទៃ​ទៀត​ដែល​មិន​សូវ​ប្រឹង​ហាត់​ងាក​មក​ប្រឹង​ប្រែង​ហាត់​ឡើង​វិញ​ ក្រោយ​ពេល​ឃើញ​ក្មេង​ថ្នាល​ដូច​គ្នា​តែ​គេ​ជោគជ័យ​អី​ជា​ដើម​។ ​​​

ជាចុងក្រោយ លោក ម៉ុល នី បញ្ជាក់បន្ថែមថា ក្នុង​នាម​ខ្ញុំ​ជា​អ្នក​ស្រលាញ់​ និង​គាំទ្រ​គុន​ខ្មែរ​ ព្រម​ទាំង​ជា​​អ្នក​រៀបចំ​កម្មវិធី​មួយ​រូប ខ្ញុំ​​ពិត​ជា​អរគុណ​ខ្លាំង​​ណាស់​ដល់​ថ្នាក់​ដឹក​នាំ​ដែល​​តែង​តែ​ឈឺ​ឆ្អាលរាល់​ទុក្ខ​លំបាក​របស់​កីឡាករ​​ដូច្នេះ​។

 

ភ្នំពេញ៖ លោក ម៉ុល នី ប្រធានចាប់គូ នៅសង្វៀនគ្រុឌគុនខ្មែរ សរសេរ បង្ហោះ លើហ្វេសប៊ុកផ្លូវការ នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥ ថាទាក់​ទង​នឹង​ការ​​លើក​ឡើង​របស់​ ឯក​ឧត្ដម​ ខូវ ឆាយ ប្រធាន​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​​ ខ្ញុំ​សូម​​គាំទ្រ​ តែ​ក៏​មាន​ចំណុច​ខ្លះ​ចង់​លើក​ឡើង​ដែរ​។​

-​​​ដូច​ជា​ករណី​ការ​ប្រកួត​១​ខែ​ម្ដង ជា​ទូទៅ​ការ​ប្រកួត​របស់​ក្មេង​ៗ​គឺ​យើង​រៀបចំ​ទៅ​តាម​​កាល​កំណត់​របស់​សហព័ន្ធ​ ១​ខែ​រៀបចំ​ឲ្យ​បាន​១​ប្រកួត​​ឬ​អាច​លើស​នេះ​។ ​មួយ​ទៀត​ទាក់​ទង​តម្លៃ​ខ្លួន​វិញ បច្ចុប្បន្ន​ក្មេង​ៗ​ថ្នាល​ដែល​ប្រកួត​នៅ​ស្ថានីយ​ទទក​គឺ​ថ្នាក់​ដឹក​នាំ​លោក​យក​ចិត្ត​ទុក​ដាក់​ណាស់​លោក​ផ្ដល់​ជូន​លើស​​កីឡាករ​ចាស់​ៗ​ឬ​ហាត់​យូរ​ឆ្នាំ​ដែល​មិន​សូវ​ល្បី​ផង។

-​តម្លៃ​ខ្លួន​នេះ ​ខ្ញុំ​សូម​មិន​បញ្ចេញ​ទេ​ តែ​ចង់​បញ្ជាក់​ថា វា​​ស្ថិត​នៅ​កម្រិត​ខ្ពស់​មួយ​​​​ដែល​អាច​ទទួល​​យក​បាន​។

-​ចំណុច​ទី​៦ ឯក​ឧត្ដម​​ ខ្លាច​មាន​ការ​កេង​ប្រយោជន៍​ពី​​ការ​ផលិត​មាតិកា​​របស់​ Admin Page , សារព័ត៌មាន នានា ប៉ុន្តែ​ចំណុច​នេះ​​ខ្ញុំ​យល់​ថា យើង​រាល់​ថ្ងៃ​បាន​ពួក​គាត់​ហ្នឹង​ហើយ​ជួយ​ផ្សព្វផ្សាយ​ឲ្យ​បាន​ដល់​ពុក​ម៉ែ​បង​ប្អូន​យើង​​នៅ​តាម​បណ្ដា​ខេត្ត​ឬ​ក៏ក្រុង​បាន​ដឹង​ពី​ទុក្ខ​លំបាក​ឬ​ក៏​ចំណុច​វិជ្ជមាន​-​អវិជ្ជមាន​នានា​របស់​កីឡាករ​យើង​ ហើយ​នឹង​មាន​ការ​គាំទ្រ​កាន់​តែ​ខ្លាំង​ឡើង​។ ​​​ការ​ផ្សព្វផ្សាយ​​កន្លង​មក​យើង​សុទ្ធ​តែ​បាន​ដឹង​ហើយ​ថា វា​មាន​ល្អ​មាន​អាក្រក់​ជៀស​មិន​ផុត​ទេ​ តែ​ក៏​ឃើញ​ភាគ​ច្រើន​គឺ​ផ្សព្វផ្សាយ​តែ​រឿង​ល្អ​ៗ និង​ទុក្ខ​លំបាក​របស់​កីឡាករ​ជា​ដើម​។

-​​រឿង​កាន់​តែ​​សំខាន់​ទៀត​នោះ​ ការ​ផ្សព្វផ្សាយ​ពី​គុនខ្មែរ​ស្ដី​ពី​ភាពជោគ​ជ័យ និង​​ការ​តស៊ូ​របស់​ក្មេង​ៗ​វា​ក៏​អាច​ជា​ចលករ​មួយ​​ជួយ​អូស​ទាញ​ឲ្យ​ក្មេង​ៗ​ងាក​មក​ស្រលាញ់​គុន​ខ្មែរ​ ហើយ​ពួក​គាត់​អាច​ចៀសឆ្ងាយ​ពី​គ្រឿង​ញៀន​ ការ​ដើរ​លេង​​​ប៉ោឡែ​អី​នានា​។ ​ការ​ប្រម៉ូត​ផ្សព្វផ្សាយ​របស់​ Admin ​តាម​រយៈ​រូបភាព ឬ​វីដេអូ នានា​​ក៏​គាត់​មាន​ចេតនា​ល្អ​ដែរ​ ពេល​ខ្លះ​ពួក​គាត់​ចង់​ឲ្យ​ក្មេង​ៗ​ថ្នាល​ដទៃ​ទៀត​ដែល​មិន​សូវ​ប្រឹង​ហាត់​ងាក​មក​ប្រឹង​ប្រែង​ហាត់​ឡើង​វិញ​ ក្រោយ​ពេល​ឃើញ​ក្មេង​ថ្នាល​ដូច​គ្នា​តែ​គេ​ជោគជ័យ​អី​ជា​ដើម​។ ​​​

ជាចុងក្រោយ លោក ម៉ុល នី បញ្ជាក់បន្ថែមថា ក្នុង​នាម​ខ្ញុំ​ជា​អ្នក​ស្រលាញ់​ និង​គាំទ្រ​គុន​ខ្មែរ​ ព្រម​ទាំង​ជា​​អ្នក​រៀបចំ​កម្មវិធី​មួយ​រូប ខ្ញុំ​​ពិត​ជា​អរគុណ​ខ្លាំង​​ណាស់​ដល់​ថ្នាក់​ដឹក​នាំ​ដែល​​តែង​តែ​ឈឺ​ឆ្អាលរាល់​ទុក្ខ​លំបាក​របស់​កីឡាករ​​ដូច្នេះ​។

អត្ថបទដែលជាប់ទាក់ទង
Open

Close