ក្រសួង សម្រេចផ្អាក រាល់ការអនុវត្តនីតិវិធីចុះបញ្ជីដី ការធ្វើចរន្តការឯកសារគ្រប់ប្រភេទ និងការធ្វើសកម្មភាព ក្នុងទីតាំងដីវិវាទនៅចំណុចអូរដំរីទាំងមូលតាមគ្រប់រូបភាពរហូតមានការសម្រេចជាថ្មី!

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) នាព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង ដ.ន.ស. មានកិច្ចប្រជុំសម្របសម្រួលដោះស្រាយករណីវិវាទដីធ្លីរវាងឈ្មោះ លី ហុងស៊ីន និងឈ្មោះ ហ៊ឹម សុវណ្ណារី ស្ថិតនៅចំណុចអូរដំរី ក្នុងភូមិសាស្ត្របច្ចុប្បន្នស្ថិតនៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ក្នុងកិច្ចប្រជុំនេះ គូភាគីវិវាទពុំមានជំហរក្នុងការបញ្ចប់ វិវាទ តាមយន្តការសម្របសម្រួលរបស់ក្រសួង ឡើយ ដូចនេះក្រសួងសម្រេចផ្អាករាល់ការអនុវត្តនីតិវិធីចុះបញ្ជីដី ការធ្វើចរន្តការឯកសារគ្រប់ប្រភេទ និងការធ្វើសកម្មភាព ក្នុងទីតាំងដីវិវាទនៅចំណុចអូរដំរីទាំងមូលតាមគ្រប់រូបភាពរហូតមានការសម្រេចជាថ្មី។
អត្ថបទដែលជាប់ទាក់ទង
Open

Close