នេះជាលើកទី២ហើយ ដែល អាជ្ញាធរពាក់ព័ន្ធ ធ្វើកិច្ចសន្យាណែនាំ គ្រូបារមី ស្នងរូប ៧ភាសា…!

ភ្នំពេញ៖  នាព្រឹកថ្ងៃចន្ទ ៧កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩
ត្រូវនឹងថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ លោក ទេព គង្គា ប្រធានមន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញ សហកាជាមួយអាជ្ញាធរមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ បានអញ្ជើញ លោក វ៉ាត វុធ ហៅ លោកតាឥសីសំរឹទ្ធ ដែលតាំងខ្លួនជាគ្រូបារមីស្នងរូប៧ភាសា មានអាសយដ្ឋាននៅភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ មកធ្វើកិច្ចសន្យាណែនាំឱ្យបញ្ឈប់ និងលុបវីដេអូ រូបថតសកម្មភាពពាក់ព័ន្ធនឹងការ ទស្សន៍ទាយ ប្រោះព្រំ លើករាសី ជាដើម តាមប្រព័ន្ធបណ្ដាញសង្គម ដែលនាំអោយប៉ះពាល់ដល់សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ តថភាពសង្គមនិងសាសនា ទាំងចាស់ទាំងថ្មីចេញទាំងអស់។

អត្ថបទដែលជាប់ទាក់ទង
Open

Close