លោកឧត្ដមសេនីយ៍ត្រី សំ តុលា ប្រកាសគាំទ្រពេញទំហឹង ទាក់ទងនឹងដំណោះស្រាយបញ្ហាព្រំដែនរវាងប្រទេសកម្ពុជា និងថៃ ដោយប្រើប្រាស់យន្តការទ្វេភាគី ប្តឹងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ និងយុទ្ធសាស្រ្តការពារខ្លួន ក្នុងករណី ចាំបាច់!

កណ្តាល ៖ នៅថ្ងៃពុធ ៩កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៤ ខែមិថុនា ឆ្នាំ​២០២៥ លោកឧត្ដមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានដឹកនាំលោក លោកស្រី មេបញ្ជាការរងខេត្ត ប្រធាន-អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ កងអនុសេនាធំចល័ត ព្រមទាំងយោធិន នៃកងរាជអាវុធហត្ថខេត្តពាក់ព័ន្ធ ជួបសំណេះសំណាល សួរសុខទុក្ខ និងប្រគល់ឯកសណ្ឋាន ប៉ៅអុី បូកសម្ភារៈបរិក្ខារួមផ្សំមួយចំនួនទៀត ជូនសិក្ខាកាមវគ្គបំប៉នជំនាញសណ្តាប់ធ្នាប់ជួរទ័ព ទៅហ្វឹកហាត់បន្តទៀតនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំជំសែនរីករាយ ដើម្បីត្រៀមលក្ខណៈចូលរួមឈរផែន ព្យុះហយាត្រា អបអរសាទរពិធីសម្ពោធសមិទ្ធផលដាក់ឲ្យប្រើប្រាស់មជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ និងប្រារព្ធខួបលើកទី៣២ ទិវាកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣-១៤ កក្កដា ២០២៥)។
ថ្លែងក្នុងពិធីនោះ លោកឧត្ដមសេនីយ៍ មេបញ្ជាការ ជំនួសមុខឲ្យយោធិន នៃកងរាជអាវុធហត្ថខេត្តកណ្តាលទាំងអស់ បានប្រកាសគាំទ្រពេញទំហឹងចំពោះចំណាត់ការរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រិទ្ធិសភា នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទាក់ទងនឹងដំណោះស្រាយបញ្ហាព្រំដែនរវាងប្រទេសកម្ពុជានិងថៃ ដោយប្រើប្រាស់យន្តការទ្វេភាគី ប្តឹងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ និងយុទ្ធសាស្រ្តការពារខ្លួនក្នុងករណីចាំបាច់។
ព្រមទាំងបានផ្តាំផ្ញើដល់សិក្ខាកាមដែលត្រូវចូលរួមហ្វឹកហាត់ ត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់ឲ្យអស់ពីសមត្ថភាពនិងត្រូវគោរពបទបញ្ជាផ្ទៃក្នុងវគ្គ មានវិន័យ មានសាមគ្គីឯកភាពផ្ទៃក្នុងល្អនិងមានកិច្ចសហការជួយគ្នា។
អត្ថបទដែលជាប់ទាក់ទង
Open

Close