លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានអញ្ជើញដឹកនាំក្រុមការងារកងរាជអាវុធហត្ថចូលរួមគោរពវិញ្ញាណក្ខន្ធសព លោក វរសេនីយ៍ទោ តូច វិបុល នាយសេនាធិការរង នៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ!

កំពង់ស្ពឺ៖កាលពីនារសៀលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចូលរួមគោរពវិញ្ញាណក្ខន្ធសព លោក វរសេនីយ៍ទោ តូច វិបុល នាយសេនាធិការរង នៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដែលបានទទួលមរណៈភាព កាលពីថ្ងៃចន្ទ៧កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនិងថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ០០:២៥នាទីយប់ ក្នុងជន្មាយុ ៥២ឆ្នាំ ដោយរោគាពាធ ហើយបច្ចុប្បន្នសព លោកវរសេនីយ៍ទោ តូច វិបុល បានតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅវត្តទួលសន្តិវ័ន សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

នាឱកាសចូលរួមគោរពវិញ្ញាណក្ខន្ធសពនោះដែរ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ រួមនិងក្រមការងារអាវុធហត្ថដែលបានអមដំណើរ បានសម្តែងអារម្មណ៍ក្តុកក្តួលសង្វេគ សោកស្តាយជាទីបំផុត និងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះផងចំពោះគ្រួសារនៃសព ព្រមទាំងសូមឧទ្ទិសបួងសួងសុំឱ្យដួងវិញ្ញាណក្ខន្ធរបស់ លោកវរសេនីយ៍ទោ តូច វិបុល បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

ជាទឹកចិត្តក្នុងនាមជាមេបញ្ជាការ លោកឧត្តមសេនីយ៍ត្រី បាននាំយកថវិកា ចំនួន៥,០០០,០០០រៀល នឹងគ្រឿងឧបភោគបរិភោគរួមមាន(អង្គរចំនួន២បាវ,ទឹកសុទ្ធ ២កេស,ទឹកផ្លែឈើ ២កេស និងក្រោន ១) ដែលសរុបជាថវិកា ៥,៥៥៣,០០០រៀល ក្នុងការចូលរួមនេះផងដែរ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close