ក្រុមរាំ តារាចម្រៀង សុគន្ធ នីសា ម្នាក់ វិជ្ជមាន កូវីដ-១៩!

ភ្នំពេញ៖ លោក ជា ពិសី អភិបាលខណ្ឌឬស្សីកែវ បញ្ជាក់ថា នាយប់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១៩ និង ៣០នាទី ក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ បានរកឃើញអ្នកមាន វិជ្ជមាននឹងមេរោគកូវីដ១៩ ម្នាក់ ជាបុរស អាយុ ២២ឆ្នាំ និងជាក្រុមរាំរបស់ តារាចម្រៀង សុគន្ធ នីសា មានទីតាំងនៅផ្ទះលេខ៤៤ ផ្លូវបេតុង ក្រុមទី៤ ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។

បច្ចុប្បន្នអ្នកជម្ងឺម្នាក់នេះ ត្រូវបានបញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យរបេង។ រីឯអ្នកដែលពាក់ព័ន្ធមានចំនួន ៥ នាក់ (ស្រី១នាក់) ត្រូវបានអោយធ្វើចត្តាឡីស័កនៅក្នុងទីតាំងនេះ ព្រមទាំងត្រៀមយកសំណាកនៅព្រឹកថ្ងៃស្អែក ជាចុងក្រោយ អាជ្ញាធរ បានសម្រេចបិទទីតាំងខាងលើនេះជាបណ្ដោះអាសន្នផងដែរ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close