លោក ប៉ាង លីដា ៖ ទម្លុះ របងថ្ម ចោលសំរាម រាប់តោន!
ភ្នំពេញ ៖ នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ លោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ និង ខាងជំនាញបរិស្ថានខណ្ឌ បានបន្តចុះធ្វើការអប់រំណែនាំ ដល់តំណាងផ្ទះជួលដំបូលខៀវ ដែលទម្លាយជញ្ជាំងរបងថ្ម នាំគ្នាយកសំរាមមកចោលនៅដីឡូតិ៍ ជាប់ប្រឡាយមេទួកពង្រ។
អភិបាលរងខណ្ឌពោធិ៍សែនជ័យរូបនេះ អំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាវេចខ្ចប់ ទុកដាក់សំរាម អោយបានត្រឹមត្រូវ សូមមេត្តាបញ្ឈប់ការបោះសំរាមចោល ពាសវាលពាសកាល ជាពិសេស កុំបោះសំរាមចូលប្រឡាយរំដោះទឹក ដែលធ្វើឱ្យស្ទះប្រព័ន្ធប្រឡាយលូ ដែលជាហេតុបង្កឱ្យទឹកលិចផ្លូវថ្នល់ ចូលរួមថែរក្សាអនាម័យនៅទីសាធារណៈទាំងអស់គ្នា ដើម្បីទីក្រុងស្អាត ជួយទប់ស្កាត់ការពារកុំឱ្យផ្លូវថ្នល់លិចទឹក ដោយសារសំរាមកកស្ទះតាម ប្រព័ន្ធប្រឡាយលូ។
លោក ប៉ាង លីដា ៖ អាជ្ញាធរ ប្រឹងស្តារ ប្រឹងកាយ ប្រឹងសំអាតហើយ ក៏មិនជោគជ័យដែរ លុះត្រាតែមានការចូលរួម ពីសំណាក់ បងប្អូនប្រជាពលរដ្ឋ គ្រប់ៗគ្នា ។
បរិស្ថានស្អាត គឺចាប់ផ្តើមពីខ្ញុំ អ្នក យើងទាំងអស់គ្នា !