រកឃើញ អ្នកវិជ្ជមាន កូវីដ១៩ ពាក់ព័ន្ធនឹង តារាចម្រៀង សួស វីហ្សា !

ភ្នំពេញ ៖ លោក ជា ពិសី អភិបាលខណ្ឌឬស្សីកែវ បញ្ជាក់ក្នុង ហ្វេសប៊ុកផ្ទាល់ខ្លួនថា នារសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ ក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ វេលាម៉ោង ១៥ និង៣០ នាទី បានរកឃើញអ្នកមានវិជ្ជមាននឹងមេរោគកូវីដ ១៩ ម្នាក់ ជាស្ត្រី អាយុ ៣១ ឆ្នាំ ( ពាក់ព័ន្ធនឹង តារាចម្រៀង សួស វីហ្សា) មានទីលំនៅនៅបុរី ជីព ម៉ុង ឡេន ផ្ទះលេខ១៨ ផ្លូវលេខP១១ ភូមិខ២ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ​។

អភិបាលខណ្ឌឬស្សីកែវ បញ្ជាក់បន្ថែមថា ដោយឡែក អ្នកពាក់ព័ន្ធជាមួយអ្នកជម្ងឺចំនួន ៨ នាក់ ហើយបច្ចុប្បន្នអ្នកជម្ងឺ ត្រូវបានបញ្ជូនទៅព្យាបាល នៅអតីតសណ្ឋាគារអ៉ីនធើខនទីណង់តាល់ (The Great Duke) ជាចុងក្រោយ អាជ្ញាធរ សម្រេចបិទទីតាំងខាងលើនេះជាបណ្ដោះអាសន្ន៕

អត្ថបទដែលជាប់ទាក់ទង
Open

Close