លោក ឃិត ឈឿន ៖ ប្រទេសកម្ពុជា ពិតជាមានសក្តានុពលច្រើន សម្រាប់កាវិនិយោគ !

ភ្នំពេញ ៖ ដោយមើលឃើញពីសក្តានុពល និងចក្ខុវិស័យដ៏ច្បាស់លាស់ត្រឹមត្រូវ របស់ ក្រុមហ៊ុនចំរើនសម្បត្តិ ខូ អិលធី ឌី ហៅថា KC គ្រុប ទើបធ្វើអោយ ក្រុមដ៏ធំមួយនៅ Bollywood ប្រទេសឥណ្ឌា បានសម្រេចចិត្ត ចុះអនុស្សរណៈយោគយល់ដើម្បីសហការណ៍ វិនិយោគរួមគ្នា នារសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ ២០២២ ដើម្បីនាំយក នូវវិស័យកំសាន្ត និងផ្សព្វផ្សាយពាណិជ្ជកម្ម ការសម្តែង ការដាក់តាំង ពិពរណ៍ ការរៀបចំពិធីការផ្សេងៗ។

លោក ឃិត ឈឿន អគ្គនាយកក្រុមហ៊ុន ចំរើនសម្បត្តិ ខូ អិលធី ឌី ហៅថា KC គ្រុប បានមានប្រសាសន៍ថា ៖ ថ្ងៃនេះ ក្រុមហ៊ុន ចំរើនសម្បត្តិ បានរៀបចំពិធីចុះអនុស្សរណៈយោគយល់ដើម្បីសហការណ៍ វិនិយោគរួមគ្នា រវាងក្រុមហ៊ុនចំរើនសម្បត្តិ ខូ អិលធី ឌី ហៅថា KC គ្រុប ជាមួយ JRS ដែលជាក្រុមហ៊ុនផលិតភាពយន្តដ៏ធំមួយនៅ Bollywood។

លោក ឃិត ឈឿន អគ្គនាយកក្រុមហ៊ុន ចំរើនសម្បត្តិ ខូ អិលធី ឌី ហៅថា KC គ្រុប មានប្រសាសន៍បន្តថា ៖ ការសម្រេចចិត្តចុះ MOU នពេលនេះគឺដើម្បីបង្កើតក្រុមហ៊ុនបុត្រសម្ព័នថ្មីមួយ ដែលមានឈ្មោះ K&R Entertainment ដែលជាឈ្មោះរួមបញ្ចូលគ្នារវាង KC និង Raja ដែលផ្ដោតសំខាន់ទៅលើការ វិនិយោគលើវិស័យកំសាន្ត និងផ្សព្វផ្សាយពាណិជ្ជកម្ម ការសម្តែង ការដាក់តាំង ពិពរណ៍ ការរៀបចំពិធីការផ្សេងៗ រហូតអាចជាមជ្ឈមណ្ឌលកំសាន្តនោះ អាស្រ័យលើការវិនិយោគ និងភាពរីកចំរើនរួមគ្នា។

លោក ឃិត ឈឿន បញ្ជាក់ទៀតថា ប្រទេសកម្ពុជា ពិតជាមានសក្តានុពលច្រើន សម្រាប់កាវិនិយោគ  សំខាន់បំផុត ស្រុកយើងមានសន្តិសុខ មានស្ថេរភាពនយោបាយ យើងមានឆ្នេរសមុទ្រ មានភ្នំ ព្រៃធម្មជាតិ ជាពិសេសយើងមានប្រាសាទអង្គរវត្ត ដែលជាអច្ឆរិយៈវត្ថុលើលោក និង មានប្រាង្គប្រាសាទបុរាណ ជាច្រើនទៀត ដែលជាចំណាប់អារម្មណ៍សម្រាប់ ភ្ញៀវ ទេសចរណ៍ ក្នុង និងក្រៅប្រទេស។

លោក បាន បន្ថែមថា ៖ ការនាំមកដល់ពេលនេះ ក៏អាស្រ័យដោយទឹកចិត្តស្រលាញ់រាប់អាន និងគោល បំណងយើងដូចគ្នា ចង់បានភាពរីកចំរើនសម្រាប់ក្រុមហ៊ុនទាំងពីរ ក៏ដូចជា សម្រាប់ប្រទេសកម្ពុជាយើង។ ព្រោះថាមានតែការផ្សព្វផ្សាយអោយបានច្រើនទើប ពិភពលោកខាងក្រៅគ អាចស្គាល់ពីយើង។ ក្នុងនាម KC ជាម្ចាស់ផ្ទះក៍ត្រូវរៀបចំខ្លួន និងស្វាគមន៍ ដោយស្មោះអស់ពីដូងចិត្ត។ ព្រោះការវិនិយោគ នាំមកនូវផលចំណេញទាំង សងខាងទើបការវិនិយោគនោះ អាចមានភាពរីកចំរើនបាន។ ការវិនិយោគមួយនេះមានសារៈសំខាន់ ពីព្រោះថា នឹងនាំមកនូវបច្ចេកវិទ្យាថ្មីៗ នាំមកនូវអ្នកវិនិយោគ ដែលមានតម្លៃច្រើន អាចផ្តល់ការងារអោយ ប្រជាជន ច្រើន។

រីឯលោក Raja អគ្គនាយក ក្រុមហ៊ុន JRS ជាក្រុមហ៊ុនផលិតភាពយន្តដ៏ធំមួយនៅ Bollywood បានថ្លែងថា ៖ លោកពិតជាមានការភ្ញាក់ផ្អើល នៅពេលមកដល់កម្ពុជា ចំពោះការអភិវឌ្ឍន៍ យ៉ាងច្រើនស្ទើរគ្រប់វិស័យ ហើយលោកសង្កេតឃើញថា នៅកម្ពុជា មានតំបន់ទេសចរណ៍ ដ៏ល្អប្រណិត ជាច្រើនកន្លែង មានដូចជាតំបន់មាត់សមុទ្រ មានទេសភាពដ៏ស្រស់ស្អាត ជាពិសេសតំបន់ដ៏ល្អឯក គឺប្រាសាទ អង្គរវត្ត។

លោក Raja បន្តថា ៖ ដោយឃើញពីការអភិវឌ្ឍន៍លឿនឥតឈប់ឈរ ក្រោយពីបញ្ចប់បេសកម្ម នៅព្រះរាជាណាចក្រកម្ពុជា ត្រឡប់ទៅប្រទេសឥណ្ឌាវិញ លោកនឹងធ្វើការ គៀងគរ អ្នកវិនិយោគ មកកាន់ប្រទេសកម្ពុជាអោយបានច្រើន ជាពិសេស លើវិស័យផលិតភាពយន្ត៕

អត្ថបទដែលជាប់ទាក់ទង
Open

Close