នៅចាំអ្វីទៀត ឳកាសចំណេញ បានមកដល់ហើយ ! 

ខេត្តកំពង់ស្ពឺ ៖ រដ្ឋាភិបាលកម្ពុជា បាន និងកំពុងបង្ហាញសកម្មភាពយ៉ាងសកម្ម ចំពោះគម្រោងកែលម្អហេដ្ឋរចនាសម្ព័ន្ធនានានៅទូទាំងប្រទេស ដើម្បីជំរុញ និងទាក់ទាញការ វិនិយោគ រួមទាំងវិស័យអចលនទ្រព្យផងដែរ ដែលជាការរួមចំណែកដល់ការជំរុញកំណើនសេដ្ឋកិច្ច ដោយក្នុងនោះខេត្តកំពង់ស្ពឺកំពុងតែក្លាយជាគោលដៅដ៏មានប្រជាប្រិយភាព។

លោក ឃិត ឈឿន អគ្គនាយក ក្រុមហ៊ុន KC ត្រូវ ជាឪពុកបង្កើត ម្ចាស់គម្រោង ដីឡូតិ៍ យាន មង្គល ភ្នំស្រួច បានឲ្យដឹងថា គំរោង ដីឡូតិ៍ យានមង្គល ភ្នំស្រួច ពោពេញ ទៅដោយ សក្ដានុពល  ដែលមានសណ្ឋាន ដីល្អ អំណោយផល ក្នុងការអភិវឌ្ឍន៍ ស្ទេីរ តែគ្រប់ វិស័យ ពិសេស ទៅលេី វិស័យកសិកម្ម តែម្ដង ។

លោក ឃិត ឈឿន ថាគម្រោង ដីឡូតិ៍ យានមង្គល ភ្នំស្រួច អភិវឌ្ឍន៍ នៅក្នុង ភូមិឃុំ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នៅលេី ផ្ទៃដី ជាង២០០ ហិចតា ។

លោក បន្ដថា នៅ ក្នុង គម្រោងនេះ បាន បែងចែក ជា ដីឡូតិ៍ ដាំខ្នុរ ការ៉ុត និង រៀបចំ ជា តំបន់ ទេសចរណ៍ បែប ស៊ីវីល័យ ទំនើបដោយ មាន ការជិះ ម៉ូតូ KAYO ដែរ ជា ប្រភេទ ម៉ូតូ កង់បួន ដេីម្បីដេីរលេង កម្សាន្ដ នៅក្នុង គម្រោង ដីឡូតិ៍ របស់ យើងផងដែរ ។

អគ្គនាយក ក្រុមហ៊ុន KC បានឲ្យ ដឹងថា ទៀត ថា មិន ត្រឹម តែ ប៉ុណ្ណោះ នៅ ក្នុង គម្រោង ដី ឡូតិ៍ យាន មង្គល ភ្នំស្រួច ក៏ មាន រោង ចក្រ សំរាប់ កែ ច្នៃ នូវ ផលិតផល ជាច្រើន ដេីម្ប នាំ ចេញ សំរាប់ ផ្គត់ផ្គង់ ទីផ្សារអន្ដរ ជាតិ នៅ ក្រៅ ប្រទេស ដែរ ជា ដៃគូ សហការ ជាមួយ គ្នា ផង ដែរ ។

ទំហំដីនោះមានដូចជា ទំហំ៥ម៉ែត្រ គុណនឹង២៥ម៉ែត្រ /ទំហំ២០ម៉ែត្រ គុណនឹង២៥ម៉ែត្រ / ទំហំ២០ម៉ែត្រ គុណនឹង២០ម៉ែត្រ / ទំហំ១០ម៉ែត្រ គុណនឹង៤០ម៉ែត្រ ជាដើម ភ្ជាប់ជាមួយផ្លូវ ផ្នែកខ្លះផ្លូវទំហំ១៦ម៉ែត្រ ផ្នែកខ្លះផ្លូវទំហំ១០ម៉ែត្រ និងផ្នែកខាងមុខជាផ្លូវកៅស៊ូ ស្ថិតគម្រោងរបស់រដ្ឋ ពង្រីកទំហំ៤០ម៉ែត្រ ។

ក្នុងពិធីសម្ពោធបេីកលក់ គម្រោងដីឡូតិ៍ យានមង្គល ភ្នំស្រួច អាជ្ញាធរ ឃុំព្រៃក្មេង បានសម្តែងភាពរីករាយ ខណៈពេលដែល គម្រោងដីឡូត៍យានមង្គលភ្នំស្រួច បានមកធ្វើការអភិវឌ្ឍន៍ មូលដ្ឋានឃុំព្រៃក្មេងនេះ ដែលជាឪកាសផ្តល់ប្រជាពលរដ្ឋ ទទួលបានចំណូល ពីគម្រោងមួយនេះ យ៉ាល្អប្រសើរផងដែរ។

លោក ស្រី ឃិត យាន ម្ចាស់គម្រោងដីឡូត៍យានមង្គលភ្នំស្រួច បានអោយដឹងថា យេីង ក៏បាន នាំយកនូវអំណោយបន្តិចបន្តួចមកចែកជូនដល់ អ៊ុ ពូ មីង នេះ គឺជាទឹកចិត្ត ក្នុងចែករំលែក ក្នុងការជួលសម្រាលបន្ទុក ដល់ប្រជាពលរដ្ឋ បានមួយរយៈពេលខ្លីផងដែរ។ អំណោយដែលបងបង្អូនប្រជាពលរដ្ឋទទួលបាន រួមមាន អង្ករ មី ទឹកស៊ីអ៊ីវ ទឹកត្រី អំបិលស្ករ ប៊ីចេង រួមទាំថវិកា មួយចំនួនផងដែរ។

លោកស្រី ម្ចាស់គម្រោងដីឡូត៍យានមង្គលភ្នំស្រួច បន្តថា គម្រោង ដីឡូត៍យានមង្គល ភ្នំស្រួច ៖ ទីតាំងដែលបានបើកសម្ពោធដាក់លក់ថ្ងៃនេះ មានទំហំដីប្រមាណជា៦០០ហិកតា គឺជាទីតាំង កំពុងមានសក្កានុពល ស្ថិតនៅលើផ្លូវកៅស៊ូ ដែលមានចំងាយប្រមាណ តែជាង៦០គីឡូម៉ែត្រ ពីទីក្រុងភ្នំពេញ ជាតំបន់មានការអភិវឌ្ឍន៍ ផ្លូវកៅស៊ូ ដែលមានតភ្ជាប់នូបណ្តាញ អគ្គិសនី រួចរាល់ ជាស្រេច ក្នុងនោះដែរ តំបន់នេះ ក៏មានភ្ជាប់ជាមួយ និងតំបន់ផ្សេងទៀត មានដូចជា តំបន់លំដ្ឋាន តំបន់រោងចក្រ និងតំបន់កំសាន្ត ជាដើម។

 

🎯ផែនទី៖ 11°16’24.3″N 104°25’29.3″E https://goo.gl/maps/UXaehXNn9wJEhj5F8
មានចំណាប់អារម្មណ៍ពត៌មានលម្អិតបន្ថែម
សូមទំនាក់ទំនងមកកាន់
017335354
093795378
អត្ថបទដែលជាប់ទាក់ទង
Open

Close