រថយន្ដដឹកទំនិញ ក្រឡាប់សង្កត់ សិស្សសាលាលា របួសច្រើននាក់!

ខេត្តកំពត៖ យោងតាម ដំណឹងបឋម ពីសមត្ថកិច្ចខេត្តកំពត ប្រាប់អោយដឹងថា  កាលពីវេលាថ្ងៃត្រង់ថ្ងៃទី៨ ខែកក្ដដា ឆ្នាំ២០២២នេះ មានគ្រោះថ្នាក់ចរាចរណ៍ មួយរវាង រថយន្ដដឹកទំនិញធុនធ្ងន់ទម្ងន់៥តោន ក្រឡាប់សង្កត់លើរ៉ឺម៉កដឹកក្មេងសិស្សសាលា ដែលសមត្ថកិច្ចសន្និដ្ឋានថា អាចមានជនរងគ្រោះច្រើននាក់ រងគ្រោះក្នុងហេតុការណ៏ រថយន្តក្រឡាប់សង្កត់លើនេះ ។

ក្រោយកើតហេតុ ពលរដ្ឋ បាននាំគ្នាជួយសង្គ្រាះបឋម ទាញយកក្មេងៗមួយចំនួនពីក្រោមរថយន្ត ហើយសមត្ថកិច្ចក៏បានចុះអន្តរាគមន៌ប្រើរថយន្ដស្ទូចដើម្បីជួយសង្គ្រោះក្មេងៗដែលកៀបជាប់ក្រោមរថយន្ដក្រឡាប់។

គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅតាមបណ្ដោយផ្លូវជាតិលេខ៣ ក្នុងឃុំព្រៃថ្នងស្រុកទឹកឈូរខេត្តកំពត ហើយភ្លាមៗ សមត្ថកិច្ចនៅមិនទាន់បញ្ជាក់បានពីស្ថានភាពនិងចំនួនជនរងគ្រោះនៅឡើយ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close