កឺកឺ បើកឡានទំនើប បុកទ្រូងផ្លូវ!

ភ្នំពេញ ៖ បុរសជនជាតិចិន ម្នាក់បើករថយន្តស៊េរីទំនើបម៉ាក សឺដេស មួយគ្រឿងខ្វះការ ប្រុងប្រយត្ន័ជ្រុលទៅបុករបាំង ថ្មពុះចែក ទ្រូង ផ្លូវពេញទំហឹងបណ្ដាលឲ្យបាក់អស់ចំនួនពីកង់ ឯរថយន្តខ្ទេចមួយកំណាត់មុខទៅរួច  ហេតុការណ៍នេះកើតឡើង កាលពីវេលា ម៉ោង ៣និង ៣០ នាទីទៀបភ្លឺថ្ងៃទី១១ ខែកក្កដាឆ្នាំ២០២២ នៅត្រង់ចំណុចស្តុប ប្រសាទពេជ្រ តាមបណ្តោយផ្លូវព្រះមុនីវង្ស កែងនឹងផ្លូវ ១៨២ សង្កាត់បឹងរាំង ខណ្ឌដូន ពេញរាជធានីភ្នំពេញ។

បេីតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកសឺដេសពណ៌ខ្មៅពាក់ ស្លាកភ្នំពេញ2AJ-2388បេីកបរដោយបុរស ជនជាតិចិន ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុនីវង្ស ទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន លុះមកចំណុចកើតហេតុខាងលើ បានរេចង្លូតមកខាងឆ្វេងជ្រុលទៅ បុករបាំងថ្មចែកពេញទំហឹងបណ្តាលឲ្យបាក់អស់ចំនួនពីកង់ ចំណែករថយន្តបង្កខ្ទេចមួយកំណាត់មុខទៅលេងរួច ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមក ដល់និងបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ មកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សា ទុកនៅការិយាល័យចររាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង ចាំដោះស្រាយនៅពេលក្រោយ ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close