ពលរដ្ឋ រាយការណ៍មក Hotline117 ថា មានលេងល្បែងស៊ីសង អនឡាញ ខុសច្បាប់២ទីតាំង តែសមត្ថកិច្ចមូលដ្ឋាន ថាអត់!
ខេត្តក្រចេះ៖ ផេក Hotline 117 បញ្ជាក់ថា ករណី “លេងល្បែងស៊ីសង អនឡាញខុសច្បាប់” ចំនួន ២កន្លែង ដែលទីតាំងទី១ ស្ថិតនៅចំនុចផ្ទះឈ្មោះ គង់ នី (ហៅតាពងទា) និងទីតាំងទី២ ស្ថិតនៅផ្ទះលក់កាហ្វេ ឈ្មោះ យាន វង្ស ត្រូវបាននគរបាលចុះអន្ដរាគមន៍ ក្រោយប្រជាពលរដ្ឋ រាយការណ៍មកកាន់លេខ ១១៧ ។
សមត្ថកិច្ច បញ្ជាក់ថា នៅវេលាម៉ោង ១៥ និង ២៥ នាទី ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ ក្រុមការងារមជ្ឈមណ្ឌលប្រចាំបញ្ជា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានទទួលព័ត៌មាន ពីករណី ខាងលើ ដែលស្ថិតនៅ ភូមិសំរ៉ង និងភូមិស្រែរនាម ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ ៕