អបអរសាទរ ខួប៣ឆ្នាំ លេខពិសេសផ្ទាល់ខ្លួន ព្រមទាំងមានការតាំងពិព័រណ៍ផ្លាកលេខ-រថយន្ដ ការលក់ និងដេញថ្លៃលេខពិសេសផ្ទាល់ខ្លួន

ភ្នំពេញ៖ ជួបគ្នានៅថ្ងៃទី៧-៨ មីនា ២០២៣ ជាមួយព្រឹត្តិការណ៍ដ៏អស្ចារ្យ ដើម្បី អបអរសាទរ ខួប៣ឆ្នាំ លេខពិសេសផ្ទាល់ខ្លួន ព្រមទាំងមានការតាំងពិព័រណ៍ផ្លាកលេខ-រថយន្ដ ការលក់ និងដេញថ្លៃលេខពិសេសផ្ទាល់ខ្លួន ដើម្បីកៀរគរថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារជាតិផងដែរ។

កម្មវិធីនេះក៏មានការប្រគំតន្ដ្រី ដែលផ្សារភ្ជាប់ទៅនឹងការផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ ដោយមានការចូលរួមសម្តែងពីតារាចម្រៀងស្រីរួមមាន៖ អ្នកនាង ឱក សុគន្ធកញ្ញា អ្នកនាង សុគន្ធ នីសា អ្នកនាង​ ចាន់កែវ​ និមល កញ្ញា សូហ្វៀ កញ្ញា អេណាវីតា និង​ រ៉ូលីន និង​តារាចម្រៀងប្រុសរួមមាន៖​ លោក វណ្ណដា លោក វណ្ណថាន លោក ខាយ លោក ខាត់ សម្បត្តិកិត្យា ក្រុម Polarix និងក្រុម La Cima Cartel​។

បងប្អូនអាចចូលរួមទស្សនាស្តង់ពិព័រណ៍ ការប្រគំតន្ត្រី និងលេងល្បែងកំសាន្តផ្សេងៗ ដើម្បីទទួលបានវត្ថុអនុស្សាវរីយ ដោយសេរី និងឥតគិតថ្លៃ។

កុំភ្លេចចូលរួមទស្សនាទាំងអស់គ្នា!!!

::: ទីតាំង៖ នៅសួនច្បារវត្តបទុមវតី រាជធានីភ្នំពេញ
::: ម៉ោង៖ ៨ព្រឹក ដល់ម៉ោង ៩យប់
::: ព័ត៌មានបន្ថែម៖ 1275

#ខួប៣ឆ្នាំលេខពិសេសផ្ទាល់ខ្លួន #ពិព័រណ៌ផ្លាកលេខនិងរថយន្ត
#plpexpo #3rd_anniversary #roadsafety #2023

អត្ថបទដែលជាប់ទាក់ទង
Open

Close