លោកស្រី ទ្រី ដាណា ៖ គ្រាន់តែសុំច្បាប់ថតរូប បែបប្រពៃណី និងវប្បធម៌ នៅអង្គរ ២ឈុតសោះ វេទនា ដូចទៅសុំភ្លើងយក្ស!

ភ្នំពេញ៖ នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣ នេះ ផេក ហ្វេសប៊ុកផ្លូវការ  របស់លោកស្រី ទ្រី ណាដា (ទ្រី ដាណា Dana Try)  បង្ហោះនូវខ្លឹមសារ ទាំងស្រុងដូចខាងក្រោម៖

ក្រសួងវប្បធម៌ អោយតែយ៉ាងៗនិង អ្នកចង់ផ្សាយ វប្បធម៌ លែងហ៊ានហើយ វេទនាណាស់ លោកអើយមើលទៅប្រហែលខ្ញុំលែងផ្សាយវិញហើយ អស់ការអត់ធ្មត់? សង្គ្រាន ខ្ញុំប្រហែលត្រូវលុបចោល វប្បធម៌ខ្មែរដូនតា ចោលវិញហើយ លេងតែសម័យៗ ទៅក៏បានលែងខ្វល់ហើយ ហត់ណាស់លោកអើយលោក។

នាងខ្ញុំ សុំលុបចោលគំរោង ដែលផ្សព្វផ្សាយវប្បធម៌ខ្មែរក្នុងថ្ងៃសង្គ្រាន ដែលខ្ទង់ចំណាយ (ជាង 10ម៉ឺនដុល្លារ បញ្ចាក់ គឺគ្រាន់តែកម្មវិធី វប្បធម៌១ ប៉ុណ្ណោះមិនរាប់បញ្ជូល កម្មវិធីផ្សេងៗទេ) ចោលហើយដោយសារ គ្រាន់តែសុំច្បាប់ថតរូបបែបប្រពៃណីនិង វប្បធម៌ នៅអង្គរ២ឈុតសោះវេទនា ដូចទៅសុំភ្លើង យក្ស ខ្ញុំខ្ចីលណាស់ ព្រោះកម្មវិធីរបស់ខ្ញុំគឺខ្ញុំចំណាយលុយរបស់ខ្ញុំផ្ទាល់គ្មានទទួល ឧបត្ថម្ភមកពីណាទេ គ្រាន់តែចង់អោយកូនខ្មែរជំនាន់ក្រោយមានការចងចាំមួយប៉ុណ្ណោះ តែពេលនេះ នាងខ្ញុំសុំទោសបងប្អូនខ្មែរទាំងអស់ផង មិនមែនខ្ញុំមិនផ្សាយវប្បធម៌ខ្មែរទេគឺមកពីក្រសួងវប្បធម៌ ផ្តល់ផលលំបាកដល់ខ្ញុំ ដូចនេះបើ ឃើញខ្ញុំធ្វើកម្មវិធីអ្វីដែលមិនមាន វប្បធម៌ខ្មែរសុំទោសទុកជាមុន។

សូមបញ្ជាក់ផងដែរថា កម្មវិធីសង្ក្រាន្តយើង នៅតែប្រព្រឹត្តទៅនៅថ្ងៃទី 24 25 26 ខែមីនា ដដែល ប៉ុន្តែគ្រាន់តែលុបចោល នៅកម្មវិធីវប្បធម៌តែប៉ុណ្ណោះ។ នាងខ្ញុំនឹងសិល្បៈមួយចំនួននាំបងប្អូនសប្បាយរីករាយគ្រប់កម្មវិធីជាច្រើនតែម្ដងគ្រាន់តែ លុបចោលកម្មវិធីបង្ហាញ វប្បធម៌តែប៉ុណ្ណោះ មូលហេតុនាងខ្ញុំ សុំលុបចោលគំរោង ដែលផ្សព្វផ្សាយវប្បធម៌ខ្មែរក្នុងថ្ងៃសង្គ្រាន ដែលខ្ទង់ចំណាយ (ជាង10ម៉ឺនដុល្លារ បញ្ចាក់គឺគ្រាន់តែកម្មវិធី វប្បធម៌១ ប៉ុណ្ណោះមិនរាប់បញ្ជូលកម្មវិធីផ្សេងៗទេ) ចោលហើយ
ដោយសារគ្រាន់តែសុំច្បាប់ថតរូបបែបប្រពៃណី និងវប្បធម៌ នៅអង្គរ២ឈុតសោះ វេទនាដូចទៅសុំភ្លើងយក្ស ខ្ញុំខ្ជិលណាស់ ព្រោះកម្មវិធីរបស់ខ្ញុំ គឺខ្ញុំចំណាយលុយរបស់ខ្ញុំផ្ទាល់ គ្មានទទួល ឧបត្ថម្ភ មកពីណាទេ គ្រាន់តែចង់អោយកូនខ្មែរជំនាន់ក្រោយ មានការចងចាំមួយប៉ុណ្ណោះ។

តែពេលនេះ នាងខ្ញុំសុំទោសបងប្អូនខ្មែរទាំងអស់ផង មិនមែនខ្ញុំមិនផ្សាយវប្បធម៌ខ្មែរទេ គឺមកពីក្រសួងវប្បធម៌ ផ្តល់ផលលំបាកដល់ខ្ញុំដូចនេះបើ ឃើញខ្ញុំធ្វើកម្មវិធី អ្វីដែលមិនមាន វប្បធម៌ខ្មែរ សុំទោសទុកជាមុន។

 

អត្ថបទដែលជាប់ទាក់ទង
Open

Close