ឧត្តមសេនីយ៍ឯក ស ថេត ៖ សមត្ថកិច្ច គ្រប់ខណ្ឌ ប៉ុស្តិ៍ ត្រូវតែផ្តល់សេវាជូន ប្រជាពលរដ្ឋ ឲ្យបានល្អ ឆាប់រហ័ស!

ភ្នំពេញ៖ ដោយអនុវត្តតាមការណែនាំជាប្រចាំរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ សមត្ថកិច្ចគ្រប់ខណ្ឌ ប៉ុស្តិ៍ ត្រូវតែផ្តល់សេវាជូន ប្រជាពលរដ្ឋ ឲ្យបានល្អ ឆាប់រហ័ស ជាពិសេសឲ្យប្រជាពលរដ្ឋសប្បាយចិត្ត ។
នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ ដោយមានការដឹកនាំបញ្ជាពីលោកវរសេនីយ៍ឯក អ៊ុក បូនីន អធិការនគរបាលខណ្ឌមានជ័យ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ២ បានចុះចែកសៀវភៅស្នាក់នៅ(ក២) និងសៀវភៅគ្រួសារ(ក៤) ដែលធ្វើរួចយកទៅប្រគល់ជូនប្រជាពលរដ្ឋតាមខ្នងផ្ទះ ក្នុងមូលដ្ឋានសង្កាត់ស្ទឹងមានជ័យទី២៕

អត្ថបទដែលជាប់ទាក់ទង
Open

Close