លោកប្រធានមន្ទីរស្តីទី សង្កត់ធ្ងន់ថា កិច្ចការងារដោះស្រាយបញ្ហាជនអនាថា និង ជនប្រកបរបរសុំទានតាមទីសាធារណៈ កន្លងមកនេះ មន្ទីរបានយកចិត្តទុកដាក់….!

ភ្នំពេញ៖  មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់ លោក រឿន រិទ្ធីពង្ស ប្រធានមន្ទីរស្តីទី នៅថ្ងៃចន្ទ ទី១៩ ខែឧសភា ឆ្នាំ២០២៥ បានបន្តយកចិត្តទុកដាក់ អនុវត្តវិធានការ ដោះស្រាយបញ្ហា ករណីជនអនាថា ចំនួន ១៥នាក់ (ស្រី០២នាក់) និង ករណី ជនប្រកបរបរសុំទានតាមដងផ្លូវប្រឈមនឹងគ្រោះថ្នាក់នានា ដែលត្រូវ បានមន្ទីរស.អ.យ.រាជធានីភ្នំពេញ សហការ ជាមួយអាជ្ញាធរមូលដ្ឋាន ក្នុង ខណ្ឌច្បារអំពៅ និងខណ្ឌទួលគោក ធ្វើការ ផ្សព្វផ្សាយ ណែនាំ និង ជួយសង្គ្រោះ ដើម្បីផ្តល់សេវា និងបន្តតាមនីតិវិធីកំណត់។
លោកប្រធានមន្ទីរស្តីទី បានសង្កត់ធ្ងន់ថា កិច្ចការងារដោះស្រាយបញ្ហាជនអនាថា និង ជនប្រកបរបរសុំទានតាមទីសាធារណៈ កន្លងមកនេះ មន្ទីរបានយកចិត្តទុកដាក់ សហការជាមួយអាជ្ញាធរ ជំនាញពាក់ព័ន្ធ និងអង្គការដៃគូអភិវឌ្ឍន៍ក្នុងការអភិវឌ្ឍន៍ និងលើកសុខុមាលភាពជនរងគ្រោះ អោយទទួលសេវាគាំពារ និងអត្ថប្រយោជន៍របស់គោលនយោបាយរាជរដ្ឋាភិបាល។
អត្ថបទដែលជាប់ទាក់ទង
Open

Close