ខេត្តកណ្តាល៖ នាព្រឹកថ្ងៃច័ន្ទ ៦ កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ពស ២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ លោក យី យ៉េន អភិបាល នៃគណៈអភិបាលស្រុកមុខកំពូល បានចូលរួមជាមួយឯកឧត្តម ឌឹម បូរ៉ា អភិបាលរងខេត្កកណ្ដាល ចុះពិនិត្យទីតាំងជាក់ស្តែងរបស់ ដេប៉ូ បើកចែកចាយមាន់រស់ និងសត្វតឃាតមាន់ (ស្លាកយីហោមហាសម្បត្តិ) ដោយមានការចូលរួម លោកអភិបាលរងស្រុក អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ប្រធានការិយាល័យផលិតកម្ម និងពសុព្យាបាល ប្រធានការិយាល័យធនធានធម្មជាតិ និងបរិស្ថានស្រុក និងមន្ត្រីក្រុមការិយាល័យជំនាញ មេឃុំ មេភូមិ អនុភូមិ និងប្រជាពលរដ្ឋម្ចាស់ដេប៉ូ មហាសម្បត្តិ និងតំណាងប្រជាពលរដ្ឋ៧០គ្រួសារ ស្ថិតនៅភូមិព្រែកតាបែន ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល។