ប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង បំពាក់ឋានន្ដរសក្ដ័ ជូនមន្រ្ដីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតពីឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ នៅអធិការដ្ឋាននគរបាលខណ្ខទួលគោក បានរៀបចំពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង បំពាក់ឋានន្ដរសក្ដ័ ជូនមន្រ្ដីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមអធិបតីភាពលោកឧត្ដមសេនីយ៍ទោ ពិត បញ្ញា និងលោកស្រីវរសេនីយ៍ទោ ឆេង សារ៉េត ស្នងការរង ទទួលដឹកនាំការងារនៅអធិការដ្ឋាននគរបាលខណ្ខទួលគោក។
ក្នុងពិធីនោះដែរ ក៏មានការអញ្ជើញចូលរួមពីលោកវរសេនីយ៍ឯក ស៊ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌទួលគោក លោកនាយ-នាយរងការិយាល័យ លោក-លោកស្រីអធិការរង នាយ-នាយរងផ្នែក នាយ-នាយរងប៉ុស្តិ៍ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀតផងដែរ៕