សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ កាលពីយប់មិញ​ ខ្ញុំ​ ក៏ដូចជាប្រជាពលរដ្ឋខ្មែរជាច្រេីនបានតាមដានការប្រកួតប្រដាល់គុនខ្មែរដែលរៀបចំដោយទូរទស្សន៍​ TOWN

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ កាលពីយប់មិញ​ ខ្ញុំ​ ក៏ដូចជាប្រជាពលរដ្ឋខ្មែរជាច្រេីនបានតាមដានការប្រកួតប្រដាល់គុនខ្មែរដែលរៀបចំដោយទូរទស្សន៍​ TOWN។

សូមអបអរសាទរ និងកោតសរសើរចំពោះកីឡាករខ្មែរ និងកីឡាករបរទេសទាំងអស់ ដែលបានខិតខំប្រកួតប្រជែងយ៉ាងស្វិតស្វាញ​ ក្នុងស្មារតីកីឡានិងមិត្តភាព ក្នុងការប្រកួតប្រដាល់គុនខ្មែរកាលពីយប់ម្សិល ដែលរៀបចំដោយស្ថានីយ៍ទូរទស្សន៍ Town។

លទ្ធផលឈ្នះចាញ់ គឺជារឿងធម្មតាសម្រាប់កីឡាករ។ អ្វីដែលសំខាន់ គឺកីឡាករ​ទាំងអស់ ពិតជាបានប្រឹងប្រែងប្រកួតអស់ពីកម្លាំងកាយចិត្ត​ និងបញ្ចេញនូវបច្ចេកទេស​ និងទេពកោសល្យរៀងៗខ្លួន ក្នុងការប្រកួតនោះ ប្រកបដោយស្មារតីមិត្តភាព ការគោរពគ្នាទៅវិញទៅមក និងប្រកបដោយវិជ្ជាជីវៈ។

ជាពិសេស ខ្ញុំមានមោទនភាពចំពោះកីឡាប្រដាល់គុនខ្មែរ និងកីឡាករគុនខ្មែររបស់យើងគ្រប់រូប ក្នុងនោះរួមមាន៖ កីឡាករ រុំ សំណាង (ព្រំ សំណាង), ធឿន ធារ៉ា, រឿង សោភ័ណ្ឌ, ផល សោភ័ណ្ឌ, បឺត សង្ឃឹម និង កីឡាករ ឈុត សេរីវណ្ណថង។

អត្ថបទដែលជាប់ទាក់ទង
Open

Close